សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល​ធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦

admin By admin March 4, 2026

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ច​អាស៊ាន​កម្ពុជាឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេលពីរថ្ងៃក្រោម​ប្រធាន​បទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។

ពិធីបើកកិច្ចប្រជុំកំពូលនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះ​យោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្ត្រី​ជាន់ខ្ពស់​នៃរាជរដ្ឋាភិបាលកម្ពុជា អ្នកធ្វើ​ធុរ​កិច្ចជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់ប្រចាំឆ្នាំ ដែល​នឹងជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដើម្បីឆ្លើយតបទៅ​នឹងបញ្ហា​ប្រឈម​នាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត។

បន្ទាប់ពីពិធីបើកជាផ្លូវការនាព្រឹកថ្ងៃនេះទៅ កិច្ចប្រជុំកំពូលនឹងបន្តជាមួយវេទិកា​នៃកិ​ច្ច​ពិភាក្សា និងចែករំលែកនូវព័ត៌មាននានាពីមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ក៏ដូចជាអ្នកធ្វើ​ធុរកិច្ច។

កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច នឹងផ្តោតលើសក្តានុពលអាស៊ាន និង «យុទ្ធសាស្ត្រ​កម្ពុជា» ដោយលើកយកប្រធានបទសំខាន់ៗមួយចំនួនមកជជែកពិភាក្សា៕

Leave a Reply

Your email address will not be published. Required fields are marked *