ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

admin By admin March 5, 2026

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី «វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ជាច្រើនរូប ។


ក្នុងឱកាសនោះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានថ្លែងមតិស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលបានជ្រើសរើសយកខេត្តមណ្ឌលគិរី ជាទីតាំងផ្សព្វផ្សាយចំណេះដឹងដ៏មានសារៈសំខាន់នេះ។ លោកបានសង្កត់ធ្ងន់ថា ទោះបីខេត្តមណ្ឌលគិរីសម្បូរទៅដោយព្រៃឈើ និងធម្មជាតិដែលជាប្រភពខ្យល់បរិសុទ្ធ ប៉ុន្តែយើងមិនត្រូវមើលស្រាលលើហានិភ័យនៃការបំពុលខ្យល់ ដែលបណ្តាលមកពីផ្សែងយានយន្ត ការដុតកាកសំណល់កសិកម្ម ការដុតព្រៃ និងធូលីពីការ
ដើម្បីរក្សាបាននូវបរិស្ថានស្អាត និងសុខភាពសាធារណៈ លោកអភិបាលរងខេត្ត បានដាក់ចេញនូវការអំពាវនាវសំខាន់ៗដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធរួមមាន បញ្ឈប់ការដុតសំណល់ សូមកុំដុតសំរាម កុំដុតព្រៃ ឬកាកសំណល់កសិកម្ម (ចំបើង) ដែលបង្កជាផ្សែងពុលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងបេះដូង។ការគ្រប់គ្រងយានយន្ត សូមប្រើប្រាស់យានយន្តដែលកាត់បន្ថយការបញ្ចេញផ្សែងពុល និងត្រួតពិនិត្យបច្ចេកទេសឱ្យបានទៀងទាត់។ការដាំដើមឈើ ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនការស្រូបយកឧស្ម័នពុល និងបញ្ចេញអុកស៊ីសែនបរិសុទ្ធ។


ជាមួយគ្នានេះដែរ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានពន្យល់បន្ថែមអំពីផលប៉ះពាល់នៃការបំពុលខ្យល់ចំពោះការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះគុណភាពកសិកម្ម។ ឯកឧត្តមបានជំរុញឱ្យយុវជន និងប្រជាពលរដ្ឋគ្រប់រូប ក្លាយជាសកម្មជនបរិស្ថានក្នុងការផ្លាស់ប្តូរទម្លាប់រស់នៅ ដើម្បីធានាថាខេត្តមណ្ឌលគិរី នៅតែជាតំបន់ធម្មជាតិដ៏សំខាន់សម្រាប់កម្ពុជា។រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រសួងបរិស្ថាន សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីនេះ សាធារណជននឹងយល់ដឹងកាន់តែច្បាស់ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាគុណភាពខ្យល់ ដើម្បីសុខភាពខ្លួនឯង គ្រួសារ និងកូនចៅជំនាន់ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *