ក្រសួងសាធាណការ និងដឹកជញ្ជូន សហការ ជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីថែរក្សាគុណភាពផ្លូវថ្នល់ ឱ្យប្រើប្រាស់បានយូរអង្វែង

admin By admin March 11, 2026

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការដឹកជញ្ជូនលើសទម្ងន់បណ្តាលអោយខូចខាតផ្លូវ… ក្នុងគោលបំណងពង្រឹងការយល់ដឹង និងការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាព ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង​លោក ឌឹម នី អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី។

​ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី តំណាងស្នងការដ្ឋាននគរបាលខេត្ត  តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត  តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលរងក្រុង-ស្រុកទាំង៥ ព្រមទាំងតំណាងក្រុមហ៊ុនវិនិយោគលើវិស័យដឹកជញ្ជូនជាច្រើនរូបផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *