រដ្ឋបាលស្រុករវៀង រួមនិងរដ្ឋបាលឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនវីរជនជួរមុខ មកលេងគ្រួសារ
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៦ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ដឹកនាំក្រុមការងារស្រុក ក្រុមការងារ ស ស យ ក ស្រុក-ឃុំ ក្រុមការងារសមាគមនារីស្រុក ក្រុមការងារឃុំចុះសួរសុខទុក វីរជនសមរភូមិមុខ ចំនួន ៦គ្រួសារ បានមកលេងគ្រួសារ និងនាំយកអំណោយ រួមនិងថវិកា មកប្រគល់ជូនពួកគាត់តាមលំនៅដ្ឋានផងដែល។

១.វីរកងទ័ពជួរមុខឈ្មោះ ជាង ជឿន ឈរជេីងនៅទឹសមុំបី រស់នៅភ្នំដែក ឃុំរមណីយ
២.វីរកងទ័ពជួរមុខឈ្មោះ លឹម ម៉េងហ័រ ឈរជេីងនៅទឹសភ្នំខ្មោច រស់នៅភ្នំដែក ឃុំរមណីយ។
៣.វីរកងទ័ពជួរមុខឈ្មោះ ជាម រ៉ុង ឈរជេីងនៅទឹសអានសេះ រស់នៅរំចេក ឃុំរមណីយ។
៤.វីរកងទ័ពជួរមុខឈ្មោះ រស់ សុភា ឈរជេីងនៅទឹសភ្នំខ្មោចរស់នៅរំចេក ឃុំរមណីយ។
ដោយក្នុងម្នាក់ៗទទួលបានថវិកា សរុប ២៥០,០០០រៀល សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន។ ក្នុងនោះថវិកាលោកអភិបាលស្រុក ១០០ ០០០ រៀល រដ្ឋបាលឃុំ ១០០ ០០០ រៀល លោក យៀង ប៊ុនយ៉េ អធិការរងស្រុក ៥០ ០០០ រៀល។
៥.វីរកងទ័ពជួរមុខឈ្មោះ ហួន ហួរឈរជេីងនៅទឹសប្រាសាទព្រះវិហារ ភូមិដំណាក់ចិន ឃុំរស្មី។
៦.វីរនគរបាលជួរមុខឈ្មោះ ជៀម ចោន ឈរជេីងនៅទឹសមុំបី ភូមិសង្កែរ៉ូង ឃុំររហ័ស ។
ដោយក្នុងម្នាក់ៗទទួលបានថវិកា សរុប ២០០,០០០ រៀល សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន។ ក្នុងនោះថវិកាលោកអភិបាលស្រុក ១០០ ០០០ រៀល រដ្ឋបាលឃុំ ១០០ ០០០ រៀល ផងដែរ ៕


