ស្ត្រីជាជនភៀសសឹក កំពុងសម្រាលកូន នៅមណ្ឌលសុខភាព ទីងចាក់ ឃុំទីងចាក់ ស្រុកបរកែវ ទទួលបានអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី

admin By admin March 20, 2026

ខេត្តរតនគិរី ៖ ដោយមានការគិតគូយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធាន គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅ រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម បានចាត់ ក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបរកែវ ដឹកនាំដោយ លោក កង សារឿន អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបរកែវ សហការជាមួយក្រុមការងារកាកបាទក្រហម ឃុំទីងចាក់ អញ្ជើញចុះសាកសួរសុខទុក្ខ និងពាំនាំយកនូវ អំណោយជា ថវិកា សម្ភារ:ចាំបាច់ សម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំនួន របស់សាខា កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ជូនដល់ស្ត្រីជាជនភៀសសឹក ចំនួន០១រូប ឈ្មោះ ហៀប ចាន ដែលមក ពីភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តមានជ័យ បានមកសម្រាកសម្រាលកូន នៅមណ្ឌល សុខភាពទីងចាក់ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាផ្តល់ជូនស្រ្តីសម្រាលកូនខាងលើនេះរួមមាន÷ ថវិកាចំនួន ២០០,០០០រៀល.អង្ករ ៦០ គីឡូក្រាម មី១កេស ត្រីខ ១ យួរ ទឹកស៊ីអៀវ ១ យួរ  ឃីត១កញប់(មុង១ ភួយ១ សារុង១ ក្រហមា១) ពូកឈុតកូនក្មេង ១ ស្រោមដៃ ស្រោមជើងកូនក្មេង ១គូរ ខោអាវមួកកូនង៉ែត ១ឈុត ម្សៅកូនក្មេង ១កំប៉ុង និងសាប៊ូកូនក្មេង ១ដប ៕

Leave a Reply

Your email address will not be published. Required fields are marked *