សម្តេចតេជោ ចេញសារបញ្ជាក់ថា ពួកជនក្បត់ជាតិបង្កើតផេកហ្វេកបុកក្លែងក្លាយដាក់រូបថតនិងឈ្មោះសម្តេចបង្ហោះព័ត៌មានមិនពិត !

admin By admin March 21, 2026

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នារាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានជូនដំណឹងថា មានក្រុមជនក្បត់ជាតិមួយចំនួនបានបង្កើតគណនី និងផេកហ្វេសបុកក្លែងក្លាយ ដោយយករូបថត និងឈ្មោះរបស់សម្តេចទៅប្រើប្រាស់ ដើម្បីបង្ហោះព័ត៌មានមិនពិត និងបង្កការភាន់ច្រឡំដល់សាធារណជន។

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់សារយ៉ាងដូច្នេះថា «តើពួកក្បត់ជាតិនេះបើមិនបានភូតកុហកវាងាប់ឬអី? បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ។ កន្លងមកពួកក្បត់ជាតិបង្កើតផេកហ្វេកបុកក្លែងក្លាយមួយ ដែលមានរូបថត និងឈ្មោះខ្ញុំនិងតែងបង្ហោះព័ត៌មានមិនពិត។ ខ្ញុំសូមបងប្អូនអ្នកប្រើប្រាស់ ហ្វេសបុកប្រុងប្រយ័ត្ន កុំចាញ់បោកពួកក្បត់ជាតិទាំងនេះ។ ខ្ញុំមានហ្វេសបុកតែមួយដែលមានអ្នកតាមដានជាង១៥លាននាក់ដែលខ្ញុំសូមបង្ហោះភ្ជាប់ជាមួយ»៕

Leave a Reply

Your email address will not be published. Required fields are marked *