ជនបង្កបើករថយន្ដបុកស្លាប់៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមច្បាប់

admin By admin April 2, 2026

ខេត្តបាត់ដំបង៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត០២ ១២ ២០០៦ ដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់លើផ្លូវជាតិលេខ៥ ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូចំនួន៥នាក់ (ស្ដ្រីមានផ្ទៃពោះម្នាក់) និងរង របួសចំនួន១នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ការបញ្ជូនទៅតុលាការនៅព្រឹកនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាល បានធ្វើការសាកសួរនិងបំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រួចមក។ ទិដ្ឋភាពនេះពិតជាបានបង្ហាញឲ្យឃើញថា គ្មានជនប្រព្រឹត្តិល្មើសច្បាប់ណាមួយត្រូវបានរួចផុតពី សំណាញ់ច្បាប់បានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *