ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ទទួលស្វាគមន៍ប្រតិភូនៃកងទ័ពការពារព្រំដែនខេត្តយ៉ាឡាយ ចូលជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

admin By admin April 10, 2026

ខេត្តរតនគិរី ៖ ដោយអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកនាំលោក-លោកស្រីស្នងការរង នាយការិយាល័យ ព្រមទាំងមន្ត្រីនគរបាលមួយចំនួនទៀត ដើម្បីទទួលស្វាគមន៍គណៈប្រតិភូនៃកងទ័ពការពារព្រំដែនគោកខេត្តយ៉ាឡាយ ក្នុងគោលបំណងចូលជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់ថ្នាក់នាំ និងមន្ត្រីនគរបាលទាំងអស់ ចំណុះស្នងការដ្ឋាន ដោយកិច្ចស្វាគមន៍ទទួល ដោយភាពរីករាយ និងកក់ក្តៅនេះបានប្រព្រឹត្តិ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕

Leave a Reply

Your email address will not be published. Required fields are marked *