សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបទី៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

admin By admin May 16, 2026

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរខួបទី៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

នគរបាលជាតិកម្ពុជា ត្រូវបានកត់ត្រាក្នុងទំព័រប្រវត្តិសាស្ត្រអំពីការធ្វើពលិកម្មដ៏ធំធេងរបស់ បុព្វបុរសរៀមច្បង យុទ្ធជន និងយុទ្ធនារីនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូឆ្លងកាត់គ្រប់ឧបសគ្គ និង រាល់ការប្រែប្រួលដ៏ស្មុគស្មាញនៃនិន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា ដើម្បី បុព្វហេតុសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *