ក្រសួងសាធារណការ សម្រេចបញ្ចប់ភារកិច្ចលោក ប្រាក់ ច័ន្ទមុន្នី ពីមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចប់ភារកិច្ចលោក ប្រាក់ ច័ន្ទមុន្នី ពីមន្ត្រីប្រចាំការនៅ ស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ខេត្តកំពង់ស្ពឺ ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ បន្ទាប់ពីលោក បានប្រើប្រាស់ពាក្យសំដីមិនសមរម្យដល់ម្ចាស់បើកបរយានយន្ត ដែលចូលថ្លឹងក្នុងស្ថានីយជញ្ជីង៕

