ជើងខ្លាំងរកស៊ីឈើប្រចាំខេត្តរតនគីរីរំខានដល់សមត្ថកិច្ចទាំងយប់អាធ្រាត…

admin By admin January 13, 2026

ខេត្តរតនគីរី ៖ លោកតុងហានដែលជាអ្នកយកព័ត៌មានគេហទំព័រមាតុភូមិកម្ពុជាប្រចាំខេត្តរតនគិរី។

លោកតុងហានរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ជាការដឹកជញ្ជូនប្រចាំថ្ងៃឥឡូវភ្លាត់ស្នៀតត្រូវបានអ្នកសារព័ត៌មានដូចគ្នាចាប់ឃាត់ទុក និងរាយការណ៍ជូនទៅជំនាញសមត្ថកិច្ចប៉ូលីសខេត្តរតនគិរី។

ករណីនេះបានកើតឡើងនៅវេលាម៉ោង ៣:៣០ នាទីរំលងអធ្រាតថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២៦ នៅចំណុចភូមិតើន ឃុំតើន ស្រុកកូនមុំ ខេត្តរតនៈគីរី។

អ្នកបើកបរម៉ូតូដឹកឈើបានឲ្យដឹងថាឈើដឹកនៅក្នុងរម៉កម៉ូតូនេះជារបស់លោកតុងហាមពិតប្រាកដមែន អ្នកបើកបរម៉ូតូបន្តថាថ្លៃសេវាដឹកជញ្ជូនមួយជើង ៣ ម៉ឺនរៀល។

ក្រោយមកលោកវីរៈសេនីយ៍ទោសួរហុងនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងនគរបាលប៉ុស្តិ៍រដ្ឋបាលទើនដោយបានទទួលបញ្ជាពីលោកអភិបាលស្រុកកូនមុំក៏ចុះមកដល់កន្លែងរម៉កម៉ូតូដឹកឈើនិងជំនាញការិយាល័យប្រឆាំងបទមើលសេដ្ឋកិច្ចខេត្តបានធ្វើកំណត់ហេតុៈ

-ឈើប្រភេទសុក្រំចំនួន ២២ ដុំ

បច្ចុប្បន្ននគរបាលការិយាល័យប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្តរតនៈគីរីបានបញ្ជូនសំណុំរឿងទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនៈគីរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *