អីយើ អីយ៉ូយ…. ! កាប់ចាក់ដល់ឆ្អឹង តើតម្លៃ ៣៦,០៨០,៨០០រៀល ធ្វើផ្លូវបេតុងបាន…?
ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០២៦នេះ នៅសាលាឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គណ:កម្មាការល័តកម្មបានប្រជុំប្រកាស់បើកសំណើរដេញថ្លៃផ្លូវមូនិធិឃុំ សង្កាត់។ ដោយមានក្រុមហ៊ុន(សេន ថុល) ជាអ្នកដេញឈ្នោះក្នុងតម្លៃទាបជាងគេទឹកប្រាក់ចំនួន៣៦,០៨០,៨០០រៀល ស្មើរ១ការេ ៣២៧៦០រៀល សាងសង់ផ្លូវបេតុងប្រវែង១៥០មម និងស្លាកសញ្ញាគម្រោង១កន្លែង។ ជួសជុលលូទោលអង្កត់ផ្ចិត១០០០មមប្រវែង២មចំនួន១កន្លែង និងជួសជុលលូភ្លោះអង្កត់ផ្ចិត១០០០មមប្រវែង២មចំនួន១កន្លែង និងជួសជុលលូទ្រីបអង្កត់ផ្ចិត១០០០មមប្រវែង២មចំនួន១កន្លែង។

មហាជន ក៍បានលើកឡើងថា ផ្លូវ១ខ្សែនេះ ដឹងតែខាតហើយ និងមានក្រុមអ្នកម៉ៅការជាច្រើនបានលើកឡើងថា ទាល់តែក្រុមហ៊ុនហ្នឹងយកលុយក្នុងហោប៉ៅទៅបង្រ្គប់ ទើបផ្លូវបេតុង១ខ្សែសាសងរួច។

ខណៈពេលនេះ មានក្រុមហ៊ុន ជាច្រើនបានចូលទៅចុះវត្តមាន និងដាក់សំណើរដេញថ្លៃផ្លូវធ្វើការប្រគួតប្រជែងតម្លាភាព គោរពគោលការច្បាប់ ។

នៅម៉ោងមិនទាន់ដល់ដាក់សំណើ អ្នកសាព័ត៌មានជាច្រើនអង្គភាព បានសង្កេតឃើញថា ក្រុមហ៊ុនអ្នកម៉ៅការ ដេញថ្លៃដើរខ្សិបខ្សៀវគ្នា ជាមួយក្រុមហ៊ុនផ្សេងៗនៅតាមទីកន្លែងនីមួយៗ និយាយគ្នាមិនត្រូវហើយ ទើបមានក្រុមហ៊ុនចំនួន៧ក្រុមហ៊ុនចូលទៅដាក់សំណើរដេញថ្លៃផ្លូវបេតុង១គម្រោង ក្នុងការប្រគួតប្រជែងឈ្នះបានទៅលើក្រុមហ៊ុន(សេន ថុល)ក្នុងតម្លៃទាបជាងគេ។

ប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះក្រុមហ៊ុន(សេន ថុល) ដែលទទួលបានជោកជ័យ ទឹកលុយដែលនៅសល់អាចកើនបានច្រើនម៉ែត្រ។ ដូច្នេះហើយ លុយដែលនៅសល់ តគម្រោងរបៀបណា បើ តគម្រោងក្នុងតម្លៃដែលដេញឈ្នះ ឬក៏ដេញបន្តទៀត៕

