រដ្ឋមន្រ្តីការពារជាតិ ច្រានចោលការលើកឡើងរបស់ថៃ ថា «ក្រសួងការពារជាតិកម្ពុជា បដិសេធយន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាម»

admin By admin June 9, 2026

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិកម្ពុជា បានប្រកាសច្រានចោល ការលើកឡើងរបស់សារព័ត៌មាន និងបុគ្គលមួយចំនួននៅថៃ ថា «ក្រសួងការពារជាតិកម្ពុជា បដិសេធយន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗ»។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ សីហា ថា «មួយរយៈនេះ ខ្ញុំបានកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃ កំពុងតែព្យាយាមបញ្ចេញសារមួយដែរថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ»។

ប្រមុខការពារជាតិកម្ពុជា បញ្ជាក់អំពីចំណុចខាងលើថា៖

-កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរ ដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការនានាដែលមានស្រាប់។

-កម្ពុជាសង្ឃឹមថា ភាគីទាំងពីរ នឹងអាចដោះស្រាយបញ្ហា ដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាត់ នូវការប្រើប្រាស់កម្លាំងយោធា ៕

Leave a Reply

Your email address will not be published. Required fields are marked *