សម្តេចធិបតី ឆ្លៀតជួប ពិភាក្សាក្រៅផ្លូវការ​ ជាមួយ នាយករដ្ឋមន្ត្រីថៃ មុនចូលរួមពិធីបើកវេទិកាអនាគតអាស៊ាន នៅវៀតណាម

admin By admin June 9, 2026

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម មុនពិធីបើកវេទិកាអនាគត របស់អាស៊ានលើកទី៣ នៅប្រទេសវៀតណាម បានជួបពិភាក្សាក្រៅផ្លូវការ​ ជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ។

តាមរយៈការជួបពិភាក្សាក្រៅផ្លូវការ​ ​នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញសកម្មភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Anutin Charnvirakul ចាប់ដៃគ្នា ក្នុងទឹកមុខញញឹមដាក់គ្នាផងដែរ ។

សូមរំលឹកថា នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញចូលរួម ពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម៕

Leave a Reply

Your email address will not be published. Required fields are marked *