គណៈកម្មការ ហាមអ្នកជាប់បញ្ជីខ្មៅចូលដាក់សំណើ តែបុគ្គលនៅបំពានច្បាប់
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលឃុំចាឈូកនៃរដ្ឋបាលស្រុកអង្គរជុំ បានរៀបកិច្ចប្រជុំលទ្ធផលគម្រោងមូលនិធិឃុំឆ្នាំ២០២៦ គម្រោងសាងសង់ផ្លូវបេតុងអាមេ មួយខ្សែប្រវែង០.៦០គ.ម ទទឹង៥ ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បំពេញដីក្រហមស្មាផ្លូវទទឹង០.២៥ម៉ែត្រ។

សងខាងត្រូវស្រោចទឹកនិងបង្ហាត់ដោយជើងដំរីឬម៉ាស៊ីនបង្ហាត់ដីស្លាកសញ្ញាគម្រោងចំនួន១ និងលូចាក់បេតុងការពារផ្លូវ៤ កង់តម្លៃប៉ាន់ស្មាន ៤០១.៣៨៥.៣០០រៀល។

កិច្ចប្រជុំបានចាប់ផ្ដើមទទួលសំណើដេញថ្លៃនៅវេលាម៉ោង៩:០០ នាទីនិងឈប់ទទួលសំណើដេញថ្លៃនៅវេលាម៉ោង៩:១០ នាទី។ បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃលើឯកសារសំណើដេញថ្លៃរបស់អ្នកទទួលការទទួលបានលទ្ធផលដូចខាងក្រោម៖
១-ផលសុភ័ណ្ឌ ក្រុមហ៊ុន ទួនសុផល តម្លៃដេញ គ្មានសុពលភាពដោយជាប់ក្នុងបញ្ជីខ្មៅ
២- គី ពៅ ក្រុមហ៊ុនអេរអិមអអិល តម្លៃ ២៨៦.៤០០.០០០រៀល តម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវ ២៨១,៤០០,០០០រៀល
៣- អំ ចំរើន ក្រុមហ៊ុន អ៊ំចំរើន តម្លៃ ២៩៦.៤០០.០០០រៀល តម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវ គ្មាន
៤- ប៊ុន ថុនា ក្រុមហ៊ុន ព្រិ គឹមហេង តម្លៃ ៣៣០.០០០.០០០រៀល តម្លៃដាក់ដេញថ្លៃក្រោយពីកែ គ្មាន។
៥- ជា ប៊ុននវវ័ន្ត ក្រុមហ៊ុន កែគឹមលានតម្លៃ ២៩១.០០០.០០០រៀល គ្មានសុពលភាពមិនបានបំពេញឈ្មោះ។
៦- ហយ សុវណ្ណវល័ក្ខ ក្រុមហ៊ុន រ៉ម.ចំរើន តម្លៃ ២៩៥.០០០.០០០រៀល តម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវតម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវ គ្មាន
៧- អ៊ំ ឡូ ក្រុមហ៊ុនន អំ.ឡូ តម្លៃ ២៦០.០០០.០០០រៀលតម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវតម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវ ២៥០.៨០០.០០០រៀល
៨- មិញ អ៊ា ក្រុមហ៊ុន មិញ អ៊ា តម្លៃ ២៤៦.០០០.០០០រៀល តម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវតម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវ ២៣៦.៤០០.០០០រៀល ទាបជាងគេទទួលយកបាន។ គណៈកម្មការប្រកាស ឲ្យលោកមិញ អ៊ាឈ្នោះទទួលយក។

គណៈកម្មការប្រកាសឈ្មោះចំនួន២ រូប
១- លោក ផលល សុភ័ណ្ឌ ក្រុមហ៊ុនទួន សុផលដែលជាប់ក្នុងបញ្ជីខ្មៅ។
២- លោក ជា ប៊ុនវន្ត័ ក្រុមហ៊ុនកែគឹមលាន គ្មានសុពលភាពមិនបំពេញឈ្មោះ សំរេចធ្វើកំណត់ហេតុបញ្ជូនទៅខេត្ត។
ពេលដែលក្រុមអ្នកម៉ៅការចូលទៅដាក់សំណើរក្នុងសាលាឃុំឆ្វេកឆ្វាច អ្នកខ្លះបើកដកមើលសំណើរក្នុងសាលាឃុំ ដែលគណៈកម្មការបានប្រកាស់បំរាមហាមសេចក្តីណែនាំរួចហើយ ក៍ដោយ គឺអ្នកទាំនោះមិនគោរពសេចក្តីណែនាំដែរ។
គណៈកម្មការលទ្ធកម្មវិនិយោគខេត្តបានហៅឈ្មោះលោកជា ប៊ុនវន្ត័ មកពន្យល់ប្រាប់ក្នុងលក្ខន្តិកៈសៀវភៅភីម ឲ្យសាមីខ្លួនបានដឹងដែលខ្លួនធ្វើខុស។
គណៈកម្មការលទ្ធកម្មបានធ្វើកំណត់ហេតុបញ្ជូនទៅសាលាខេត្តសៀមរាប បន្តនីតិវិធី៕


