គណៈកម្មការបានប្រកាសសេចក្តីណែនាំហាមអ្នកជាប់បញ្ជីខ្មៅចូលដាក់សំណើរ តែបុគ្គល ១រូបយកស្រោមសំបុត្រទៅដាក់គ្មានសំណើបំពានច្បាប់…..

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី ២៣ ខែ មិថុនាឆ្នាំ ២០២៦ រដ្ឋបាលឃុំគគីធំនៃរដ្ឋបាលស្រុកបារាយណ៍ បានរៀបកិច្ចប្រជុំលទ្ធផលគម្រោងមូលនិធិឃុំឆ្នាំ ២០២៦ គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែប្រវែង ២២០.ម ទទឹង ៦ ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៩១,០០៧,០៧៦រៀល។
កិច្ចប្រជុំបានចាប់ផ្ដើមទទួលសំណើដេញថ្លៃនៅវេលាម៉ោង ៩:០០នាទី និងឈប់ទទួលសំណើដេញថ្លៃនៅវេលាម៉ោង ៩:១០នាទី។ បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃលើសំណើឯកសារសំណើដេញថ្លៃរបស់អ្នកទទួលការ បានលទ្ធផលដូចខាងក្រោម៖
១-ឈិត សុភា ក្រុមហ៊ុន អ៊ុំ ចន្ថា (ឯក)គ្មានសំណើរដេញថ្លៃ ឯកសារគ្មានសុពលភាព បំពានច្បាប់ ប្រាក់កក់ត្រូវបានគណៈកម្មការលទ្ធកម្មឃុំគគីធំដកហូតជាសម្បត្តិរដ្ឋ។
២- ហង់ ហៀម ក្រុមហ៊ុន ហង់ហៀម តម្លៃ ១៦៩,៤០០,០០០រៀល។
៣- រឿង ណាក់ ក្រុមហ៊ុន(រឿងណាក់) តម្លៃ ១៩,៦៦៨,០០០រៀល តម្លៃទទួលយកបាន។
៤- ហួរ អៀកឡាង ក្រុមហ៊ុន (ហួរ អៀកឡាង) តម្លៃ ៥៥,៤៤០,០០០រៀល។
៥- យ៉ែម សុខងីម ក្រុមហ៊ុន (យ៉ែម សុខងីម) តម្លៃ ៦៨,៦៤០,០០០រៀល ។
៦- រ័ត្ន មេត្តា ក្រុមហ៊ុន (រ័ត្នស្រីវមីវន) តម្លៃ ១១៦,១៦០,០០០រៀល។
៧- ចាន់ គាំងលី ក្រុមហ៊ុន (អៀង ស្រស់) តម្លៃ ១១៧,៤៨០,០០០រៀល ។
៨- ឈិត តិហុង ក្រុមហ៊ុន (ឈិត តិហុង) តម្លៃ ៣៩,៦០០,០០០រៀល។
៩- អឹង ចាន់ឡា ក្រុមហ៊ុន (អឹង ចាន់ឡា) តម្លៃ៣៤,៩៨០,០០០រៀល។
១០- អៀន ធារី ក្រុមហ៊ុន (ហួយ វ៉ាន់នី) តម្លៃ ៣១,៨០៤,០០០រៀល។
គណៈកម្មការបានប្រកាសសំរេច ឲ្យលោក រឿង ណាក់ ឈ្នោះទទួលយក។
គណៈកម្មការប្រកាសឈ្មោះចំនួន ១ រូប៖
១- លោក ឈិត សុភាព ក្រុមហ៊ុន អ៊ុំ ចន្ថា (ឯក) គ្មានសំណើរដេញថ្ល និងគ្មានសុពលភាព។ សំរេចធ្វើកំណត់ហេតុបញ្ជូនទៅខេត្ត។
ពេលដែលក្រុមអ្នកម៉ៅការចូលទៅដាក់សំណើរក្នុងសាលាឃុំឆ្វេកឆ្វាច អ្នកខ្លះបើកដកមើលសំណើរក្នុងសាលាឃុំ ដែលគណៈកម្មការបានប្រកាស់បំរាមហាមសេចក្តីណែនាំរួចហើយ ក៍ដោយ គឺអ្នកទាំងនោះ មិនគោរពតាមសេចក្តីណែនាំ។
គណៈកម្មការលទ្ធកម្មវិនិយោគខេត្តបានហៅ ឈ្មោះលោក ឈិត សុភាព មកពន្យល់ប្រាប់ក្នុងលក្ខន្តិកៈសៀវភៅភីម ឲ្យសាមីខ្លួនបានដឹង ដែលខ្លួនធ្វើខុសគោលការ។
គណៈកម្មការលទ្ធកម្ម បានធ្វើកំណត់ហេតុបញ្ជូនទៅសាលាខេត្តកំពង់ធំ បន្តនីតិវិធី៕




