ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី

admin By admin June 24, 2026

ខេត្តរតនគិរី ៖ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក មុឹង សុីនាថ ជាអភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ជំនួសលោក មួង ប៉ាងដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារជាអភិបាលរងខេត្តមណ្ឌលគិរី។

ពិធីនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នាសាលប្រជុំអគារAសាលាខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូអមដំណើរ, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, សាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ស្នងការ, មេបញ្ជាការ, លោក លោកសី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, លោក លោកស្រីប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន, កងកម្លាំងប្រដាប់អាវុធ, លោក លោកស្រីមេឃុំ ចៅសង្កាត់ជាច្រើនរូបទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *