អភិបាលស្រុកពេជ្រាដា អញ្ជើញសែនព្រេន និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំប៊ូស្រា
ខេត្តមណ្ឌលគិរី ៖ លោក វណ្ណា ម៉ាប់ អភិបាល នៃគណៈអភិបាលស្រុកពេជ្រជាដា នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១០៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងដាក់លូកាត់ផ្លូវ មុខកាត់ ១០០០មម ចំនួន ១កន្លែង ស្ថិតនៅភូមិ ពូទឺត ឃុំប៊ូស្រា ក្នុងទំហំទឹកប្រាក់ ៤៣១.០០០.០០០រៀល។

អញ្ជើញចូលរួមក្នុងពិធីរួមមាន៖ មន្រ្តីបច្ចេកទេសខេត្ត លោកអភិបាលរងស្រុក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ មេឃុំប៊ូស្រា ស្មៀនឃុំ និងចាស់ទុំក្នុងភូមិ៕





