ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ បន្ទាប់ពីភាគីថៃ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 បានឆ្លុះបញ្ចាំង ឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ ដែលប្រទេសទាំងពីរអាចសម្រេចបាន នូវដំណោះស្រាយមួយដោយយុត្តិធម៌ ។…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨…
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជា-ថៃ នឹងដឹកដៃគ្នា ទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញ ក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងដឹកដៃគ្នា ទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ បន្ទាប់ពីពេលភាគីថៃ លុបចោល MOU 2001។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦…
ប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន ថ្មីប្រចាំកម្ពុជា និងនាយទាហាន ៣រូបទៀត នៃកងទ័ពហ្វីលីពីន បានដល់កម្ពុជាហើយ
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានទៅទទួលស្វាគមន៍ដំណើរអញ្ជើញមកដល់របស់ឧត្តមនាវីត្រី…
រដ្ឋមន្ត្រីទេសចរណ៍៖ ការជិះកង់ជុំវិញបឹងទន្លេសាបចម្ងាយ ១,២១២គ.ម. ជាព្រឹត្តិការណ៍ដំបូងក្រោយបើកយុទ្ធនាការរដូវកាលបៃតង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលជំនួបសម្ដែងការគួរសម និងផ្តល់កិត្តិយសបំពាក់មេដាយជូនប្រតិភូកីឡាករជាតិ និងអន្តរជាតិ ជិះកង់ចម្ងាយឆ្ងាយដែលទទួបានមេដាយ និងជាប់ក្នុងកំណត់ត្រាអ្នកជិះកង់ពិភពលោក «World Audax Record»។ កំណត់ត្រា «World Audax Record» គឺជាកម្មវិធីមួយមានគោលបំណងជ្រើសរើសអ្នកជិះកង់ដែលមានសមត្ថភាពពិតប្រាកដផ្អែកលើលើចម្ងាយផ្លូវ…
តម្លៃប្រេងឥន្ធនៈ ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦៖ សាំងធម្មតា ៥៣០០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ – ប្រេងសាំង ៥៣០០ រៀល/លីត្រ– ប្រេងម៉ាស៊ូត ៥៥៥០ រៀល/លីត្រ៕
រាជរដ្ឋាភិបាល ហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ ក្រវិលកំប៉ុង ឬតាមទម្រង់ផ្សេងៗ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្អែមប៉ូវកំលាំង ដាក់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦ តទៅ៕
កម្ពុជាសម្រេចថា នឹងប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោយថៃដកខ្លួនចេញពី MOU 2001
ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោម អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា រវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃ បានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគី។ សម្ដេចបវរធិបតី…
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ…
អភិបាលខេត្តទាំង៤ ជុំវិញដែនជម្រកសត្វព្រៃ «ព្រៃឡង់» រួមគ្នាពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសព្រៃឈើ
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានជួបសំណេះសំណាល…