ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧតរ្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំត្រី-វិស័យលើកទី៦ ស្តីពីកសិកម្ម-ទឹក-ជនបទ ដើម្បីពិនិត្យ វឌ្ឍនភាពការងាររួមគ្នា…
កម្ពុជា-សិង្ហបុរី បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តសន្តិសុខស្បៀង និងកាលានុវត្តភាពក្នុងការជំរុញកៀរគរវិនិយោគិនកែច្នៃ និងវិស័យកសិ-ពាណិជ្ជកម្ម
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបជាមួយ លោក ស្ទីវិន ផាំង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ដែលទទួលបានការតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ…
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ «ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់»
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ «ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់»។ ឆ្មប គឺជាស្នូលដ៏សំខាន់ក្នុងការធានាបាននូវសុវត្ថិភាពមាតា និងទារក ព្រោះថា ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗក្នុងពេលពរពោះ, ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្ត្រីជាមាតា…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ សូមជម្រាបថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក្នុងឆ្នាំនេះ គ្រោងរៀបចំនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង…
ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាល គ្រោងផ្តល់ផ្ទះបណ្តោះអាសន្ន ដល់ជនភៀសសឹក
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរដល់ជីវភាព រស់នៅជនភៀសសឹក តាមរយៈគម្រោងនៃការផ្តល់ផ្ទះបណ្តោះអាសន្នដល់ពួកគាត់ នៅពេលដោះស្រាយបញ្ហាព្រំដែនចប់សព្វគ្រប់ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន…
រដ្ឋមន្ដ្រីអប់រំ ណែនាំឱ្យពង្រឹងការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ ចាប់ពីកម្រិតបឋមសិក្សា
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យពង្រឹងការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ ចាប់ពីកម្រិតបឋមសិក្សា ដោយផ្ដោតលើការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង ក្នុងជីវភាពប្រចាំថ្ងៃ។ ការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី «វិធីសាស្ត្របង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ» នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦…
ក្រសួងបរិស្ថាន គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគស្អាត និងបៃតងក្នុងចំណោមអ្នកវិនិយោគជាតិ-អន្តរជាតិនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតកាបូប D’LUXE INTERNATIONAL Co.,ltd. នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការអញ្ជើញចុះដោយផ្ទាល់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគស្អាត និងភាពបៃតងនៅកម្ពុជា។ ជាមួយគ្នានេះ…
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម!
ភ្នំពេញ៖ កាលពីវេលាម៉ោង០១រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន និងខារ៉ាអូខេ ១កន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្កប់អំពើសញ្ចាកម្ម (សម្រួលឲ្យមានអំពើពេស្យាចារ ព្រមទាំងទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចារ) ដោយបានឃាត់ខ្លួនមនុស្សសរុប ចំនួន៥៥នាក់ (ស្រី…
សម្តេចបវរធិបតី ៖ ការធានាសុវត្ថិភាពព័ត៌មានក្នុងកាលៈទេសៈនៃវិបត្តិ មិនមែនជាការរឹតត្បិត សេរីភាពខាងសារព័ត៌មាននោះទេ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការធានាសុវត្ថិភាពព័ត៌មាន ការរក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន មិនមែនជាការរឹតត្បិត សេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេ។ តាមរយៈសារលិខិត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» នៅថ្ងៃទី៣…
អបអរសាទរ! ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៦
ភ្នំពេញ៖ ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទាក់ទាញទេសចរណ៍ ក្នុងចំណោមទីតាំងទេសចរណ៍ទាំង២៥ ដែលល្អបំផុតនៅអាស៊ី។ នេះបើយោងតាម TripAdvisor ដែលជាគេហទំព័រផ្សព្វផ្សាយពី គោលដៅទេសចរណ៍នៅទូទាំងពិភពលោក។ របាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរសម្រាប់រយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ (ខែមករា ដល់ខែមេសា) បានបង្ហាញថា ខ្លួនរកចំណូលបាន ១៥ ៤៩៧ ៣៣៨ ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ…