ក្រសួងពាណិជ្ជកម្ម ធ្វើសិក្ខាសាលាស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” នៅខេត្តរតនគិរី

ខេត្តរតនគិរី ៖ សិក្ខាសាលានេះ ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំធ្វើឡើងនៅ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម នាង សំអាត…

កម្ពុជា-សិង្ហបុរី ពង្រីកកិច្ច សហប្រតិបត្តិការ ដើម្បីពង្រឹង គុណភាពប្រព័ន្ធ TVET និងបើកឱកាសការងារ ដល់ពលករកម្ពុជា នាពេលអនាគត

ភ្នំពេញ៖ ឯកឧត្តម​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Suresh Natarajan នាយកប្រតិបត្តិនៃវិទ្យាស្ថាន ITE Education Services (ITEES) នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង…

សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ រៀបចំឡើងក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ – Innovation…

ក្រសួងអប់រំ មិនអនុញ្ញាតឱ្យលេងល្បែង និងរាំច្រៀងទាំងឡាយណា មិនសមរម្យ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា មិនអនុញ្ញាតឱ្យលេងល្បែង និងរាំច្រៀងទាំងឡាយណា មិនសមរម្យ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រសួង បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន…

ក្រសួងការពារជាតិ ៖ សារព័ត៌មានថៃ ចុះផ្សាយដោយដកស្រង់សម្តីប្រធានចារកម្មថៃ ដែលចោទលើកម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឆ្លើយតបវិញថា សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ នោះ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា…

ហ្វីលីពីន ប្រកាសអាសន្នថាមពលជាតិ ខណៈស្តុកប្រេងប្រើប្រាស់បានតែ ៤៥ថ្ងៃប៉ុណ្ណោះ

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) នាថ្ងៃអង្គារ បានចុះហត្ថលេខាលើលិខិតបទដ្ឋានគតិយុត្តមួយ ដើម្បីប្រកាសដាក់ប្រទេសក្នុង «គ្រាអាសន្នថាមពលជាតិ» ជាបន្ទាន់ ដោយសារតែហានិភ័យនៃវិបត្តិថាមពល ដែលបង្កឡើងដោយជម្លោះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ លោក ម៉ាកូស បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះគឺដើម្បីការពារសន្តិសុខថាមពលជាតិ ចំពេលដែលការផ្គត់ផ្គង់សកលកំពុងរងការរំខានយ៉ាងធ្ងន់ធ្ងរ។ ការបិទខ្ទប់ច្រកសមុទ្រហ័រមូស (Hormuz)…

សម្តេចតេជោ ហ៊ុន សែន ៖ ទំនាក់ទំនងកម្ពុជា-ឡាវ ជាទំនាក់ទំនងដ៏ស្មោះត្រង់ ជាមួយគ្នាជានិច្ច

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជាមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា-ឡាវ ដែលមានជាមួយគ្នាតាំងពីយូរលង់រហូតមកដល់បច្ចុប្បន្ន និងទៅពេលខាងមុខទៀត គឺជាទំនាក់ទំនងដ៏ល្អ និងស្មោះត្រង់ជាមួយគ្នាជារៀងរហូត ។ ក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន និងលោក សនស៊ៃ វ៉ាន់ណាស៊ៃ…

រាជរដ្ឋាភិបាល ចេញវិធានការ បន្ធូរបន្ថយបន្ទុកអាករ លើតម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការ បន្ធូរបន្ថយបន្ទុកអាករ លើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% ដោយរដ្ឋទទួលបន្ទុក ជំនួសចំនួន ៦% គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ។ យោងតាមសេចក្តីណែនាំ…

ក្រសួងព័ត៌មាន និងតំណាង UN ប្តេជ្ញាលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ពិសេសផ្តោតលើការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧…

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ កម្ពុជា អនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវរាល់បទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងលុបបំបាត់ ការរើសអើងគ្រប់ទម្រង់

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា កម្ពុជា តែងតែគោរព និងអនុវត្ត បានយ៉ាងខ្ជាប់ខ្ជួន នូវរាល់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងការលុបបំបាត់ ការរើសអើងគ្រប់ទម្រង់។ ការលើកឡើងរបស់ ទេសរដ្ឋមន្រ្តី កែវ រ៉េមី នាឱកាសអញ្ជើញជាអធិបតី…