កិច្ចប្រជុំជម្រុញការធ្វើតារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ និងជម្រុញការចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ របស់មន្ទីរ អង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់

ខេត្តរតនគិរី ៖ កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើឡើងនៅ សាលប្រជុំអគារ “A” សាលាខេត្តរតនគិរី ព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត…

CMAC បន្តជំរុញការបោសសម្អាត គ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមថៃ ឈ្លានពាន តាមតំបន់លំនៅដ្ឋានពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអះអាងថា កងកម្លាំង CMAC បាន និងកំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន តាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម​ ស្របតាមគោលដៅរបស់សម្តេចបវរធិបតី ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវបទបញ្ជាឱ្យធ្វើសកម្មភាពចាំបាច់ជាអាទិភាព សម្រាប់ធានាជូនប្រជាពលរដ្ឋក្នុងការវិលត្រឡប់…

ឯកឧត្តម ប៉ែន បូណា ៖ តម្លៃសន្តិភាពកម្ពុជា នឹងត្រូវបានពង្រឹង តាមរយៈវត្តមានសម្តេចធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលដឹកនាំដោយប្រធានាធិបតីអាមេរិក នឹងធ្វើឱ្យគុណតម្លៃសន្តិភាពរបស់កម្ពុជា ត្រូវបានពង្រឹង និងពង្រីកថែមទៀត នៅលើឆាកអន្តរជាតិ ។ ក្នុងសេចក្តីសង្ខេប…

សម្តេចធិបតី ប្រាប់រ៉យទ័រថា ថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីបទឈប់បាញ់ ដែលសម្របសម្រួលដោយលោក ដូណាល់ ត្រាំ

វ៉ាស៊ីនតោន៖​ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters​ កាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថាកងទ័ពថៃបាន និងកំពុងកាន់កាប់ទឹកដីរបស់កម្ពុជា បន្ទាប់ពីការវាយប្រយុទ្ធគ្នាកាលពីឆ្នាំ២០២៥ បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំក៏ដោយ ហើយបានជំរុញឱ្យថៃអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្ដើមធ្វើការដោះស្រាយជម្លោះព្រំដែន។…

កូនផ្សោតកើតថ្មី ១ក្បាលទៀតហើយ បង្ហាញវត្តមាន នៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី

ខេត្តក្រចេះ៖ បើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតថ្មី១ក្បាល ដែលកើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញនិងផ្តិតយករូបភាពនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦៕

រដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក.ប.ទ. បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលទើបនឹងទទួលបានការតែងតាំង។ ក្នុងជំនួបនេះ…

រដ្ឋមន្ត្រីមហាផ្ទៃ បង្ហាញក្តីព្រួយបារម្ភ ចំពោះហានិភ័យថ្មីៗ កើតចេញពីការរីកចម្រើន យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានបង្ហាញក្តីព្រួយបារម្ភចំពោះហានិភ័យថ្មីៗ កើតចេញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលហៅកាត់ថា AI ដោយបានដាស់តឿន ដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ក្នុងឱកាសអញ្ជើញជាអធិបតី នៃយុទ្ធនាការគាំទ្រ ទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រីប្រចាំការ…

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ ការសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនជាការទទួលស្គាល់ការបាត់បង់ដីទេ

ភ្នំពេញ ៖ ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្ន ឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់ របស់មនុស្សមួយចំនួននោះទេ ។ការលើកឡើងរបស់ទេសរដ្ឋមន្រ្តី កែវ រ៉េមី បែបនេះ ដើម្បីឆ្លើយតបទៅនឹងមតិរបស់បុគ្គលមួយចំនួនដែលមិនគាំទ្រ ដល់រាជរដ្ឋាភិបាលដែលប្រកាន់ថា…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ឡាវ ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម៕