ខេត្តសៀមរាប៖ ឯកឧត្តម ហួត ហាក់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងជាប្រធានមូលនិធិ MJP ដែលបានបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍, ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។ ក្នុងជំនួបនេះ…
កម្ពុជា តវ៉ាជំទាស់ចំពោះសកម្មភាពឯកតោភាគីរបស់ថៃ លើដីកម្ពុជា ក្នុងភូមិសាស្ត្រភូមិជោគជ័យ ច្រកអូរស្មាច់ និងអន្លង់វែង
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសកម្ពុជា បានតវ៉ាជំទាស់ចំពោះសកម្មភាពឯកតោភាគីរបស់ថៃ លើដីរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, ច្រកអូរស្មាច់ និងស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុមធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លីតាមបណ្ដោយព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧…
តម្លៃប្រេងឡើងថ្លៃ ចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ ក្នុងនោះប្រេងសាំង ៥ ៥០០ រៀល/លីត្រ និងប្រេងម៉ាស៊ូត ៨ ១០០ រៀល/លីត្រ៕
សម្តេចធិបតី អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៦ ក្រោមប្រធានបទ «វិនិយោគសន្តិភាព គឺវិនិយោគលើសកម្មភាពការបោសសម្អាតមីន»
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៦។ ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៦នេះ រៀបចំឡើងក្រោមប្រធានបទ «វិនិយោគសន្តិភាព គឺវិនិយោគលើសកម្មភាពការបោសសម្អាតមីន»។ សូមជម្រាបថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ នៅលើផ្ទៃប្រទេសមានបន្សល់ទុកនូវគ្រាប់មីន សំណល់ជាតិផ្ទុះយ៉ាងសន្ធឹកសន្ធាប់។ គ្រាប់មីន…
សម្តេចធិបតី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃ មកកម្ពុជា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មាន ថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃ ចូលមកកម្ពុជា ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវចាត់វិធានការច្បាប់ ឲ្យបានតឹងរឹងបំផុត ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦…
កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម” នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពវិស្វករ និងកិច្ចសហប្រតិបត្តិការតំបន់ ដែលមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការសិក្សាវិធីសាស្ត្រថ្មីៗក្នុងទិសដៅអភិវឌ្ឍន៍វិស័យសំណង់នៅអាស៊ាន។ ជាមួយនឹងការអបអរសាទរសិក្ខាកាមទាំង៦២នាក់(ស្រ្តី៤នាក់)ក្នុងអនុតំបន់មេគង្គដែលរួមមានវិស្វករកម្ពុជា វៀតណាម ឡាវ…
ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ៖ សមត្ថកិច្ចបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាង២៥០ករណី
ភ្នំពេញ ៖ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងថា ក្រោយរាជរដ្ឋាភិបាល បានចេញបទបញ្ជាបោសសម្អាត បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា កាលពីពាក់កណ្តាលឆ្នាំ២០២៥កន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ចជំនាញ…
រដ្ឋមន្រ្តីយុត្តិធម៌ ៖ ម្ចាស់ផ្ទះជួលមិនផ្សំគំនិត ជាមួយអ្នកប្រព្រឹត្តបទឆបោកតាមបច្ចេកវិទ្យា នឹងមិនមានទោសទេ
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា បើម្ចាស់ទីតាំងជួលទាំងឡាយណាដែលមិនផ្សំគំនិតជាមួយជនល្មើស ជាអ្នកប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ នឹងមិនមានទោសទណ្ឌនោះឡើយ។ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងថា…
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ៖ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមប៉ះពាល់ដល់សន្តិសុខ តែប៉ះដល់ទេសចរណ៍-សេដ្ឋកិច្ច
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើឱ្យប៉ះពាល់ទៅវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្រៅពីប៉ះពាល់ ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នៅព្រឹកថ្ងៃទី៣ ខែមីនា ឧបនាយករដ្ឋមន្រ្តី កើត…
កម្ពុជាព្រមានពីការកើនឡើងកំដៅខ្លាំង និងជំរុញឱ្យសាធារណជនចូលរួមទប់ស្កាត់អគ្គីភ័យនៅតាមមូលដ្ឋាន និងភ្លើងឆេះព្រៃ
ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ ស្ថានភាពអាកាសធាតុក្តៅ និងស្ងួត មានរយៈពេលយូរនៅក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខនេះ អាចបណ្តាលឱ្យមានអគ្គីភ័យ និងភ្លើងអាចឆេះរីករាលដាលយ៉ាងឆាប់រហ័ស…