កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង…

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញ ទស្សនកិច្ចមិត្តភាពផ្លូវការ នៅប្រទេសចិន

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា នៅថ្ងៃទី២៣…

គណៈកម្មការបានប្រកាសសេចក្តីណែនាំហាមអ្នកជាប់បញ្ជីខ្មៅចូលដាក់សំណើរ តែបុគ្គល ១រូបយកស្រោមសំបុត្រទៅដាក់គ្មានសំណើបំពានច្បាប់…..

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី ២៣ ខែ មិថុនាឆ្នាំ ២០២៦ រដ្ឋបាលឃុំគគីធំនៃរដ្ឋបាលស្រុកបារាយណ៍ បានរៀបកិច្ចប្រជុំលទ្ធផលគម្រោងមូលនិធិឃុំឆ្នាំ ២០២៦ គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែប្រវែង ២២០.ម ទទឹង ៦ ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៩១,០០៧,០៧៦រៀល។ កិច្ចប្រជុំបានចាប់ផ្ដើមទទួលសំណើដេញថ្លៃនៅវេលាម៉ោង ៩:០០នាទី…

ឃាត់ខ្លួនជនក្លែងបន្លំធ្វើជាសមត្ថកិច្ច  ខណៈកំពុងធ្វើសកម្មភាព ស្ទាក់រថយន្ត ដើរឆែកតាម ហាងលក់ទំនិញ និង ផ្ទះស្នាក់នៅជនបរទេសស្របច្បាប់ ដើម្បីជំរិតទារប្រាក់

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអធិការនគរបាលស្រុកសាលាក្រៅ បានធ្វើការឃាត់ខ្លួនជនក្លែងបន្លំធ្វើជាសមត្ថកិច្ច ខណៈកំពុងធ្វើសកម្មភាព ស្ទាក់រថយន្ត ដើរឆែកឆេរតាម ហាងលក់ទំនិញ និង ផ្ទះស្នាក់នៅជនបរទេសស្របច្បាប់ ដើម្បីជំរិតទារប្រាក់ ជាច្រើនករណីនូវតាមបណ្តាខេត្តនានា។ បើតាមការបញ្ជាក់របស់លោកជំទាវបាន ស្រីមុំ អភិបាល នៃគណៈអធិបាលខេត្តប៉ៃលិន។ អភិបាលខេត្តប៉ៃលិនបានបន្តថា …

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល២ឆ្នាំទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការងារ​…

វៀតណាម គាំទ្រដំណោះស្រាយព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ វូ ហុងសឺន មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស កងទ័ពប្រជាជនវៀតណាមបញ្ជាក់ថា វៀតណាមកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់…

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជួបជជែកលើការងារឧស្សាហកម្មស៊ីម៉ង់តិ៍នៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជួបជជែកលើការងារឧស្សាហកម្មស៊ីម៉ងត៍នៅកម្ពុជា។ ជំនួបធ្វើឡើងនៅវិមានសន្តិភាព៕

ក្រសួងបរិស្ថានជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចជូន ក្រសួងបរិស្ថាន ធ្វើការចែកជូនកូនឈើចម្រុះ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋដាំនៅឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ សម្រាប់យកទៅដាំនៅតាមគេហដ្ឋាន ទីសាធារណៈនានា តាមវត្តអារាម សាលារៀន និង ដាំស្តារព្រៃសហគមន៍ឱ្យបានច្រើន។ ការចែកកូនឈើរបស់ក្រសួងបរិស្ថាន រៀបចំឡើងតាមរយៈយុទ្ធនាការ…

កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជា ទៅកាន់ប្រទេសចិន

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុនផងដែរ។ សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់…

គណៈកម្មការ ហាមអ្នកជាប់បញ្ជីខ្មៅចូលដាក់សំណើ តែបុគ្គលនៅបំពានច្បាប់

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលឃុំចាឈូកនៃរដ្ឋបាលស្រុកអង្គរជុំ បានរៀបកិច្ចប្រជុំលទ្ធផលគម្រោងមូលនិធិឃុំឆ្នាំ២០២៦ គម្រោងសាងសង់ផ្លូវបេតុងអាមេ មួយខ្សែប្រវែង០.៦០គ.ម ទទឹង៥ ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បំពេញដីក្រហមស្មាផ្លូវទទឹង០.២៥ម៉ែត្រ។ សងខាងត្រូវស្រោចទឹកនិងបង្ហាត់ដោយជើងដំរីឬម៉ាស៊ីនបង្ហាត់ដីស្លាកសញ្ញាគម្រោងចំនួន១ និងលូចាក់បេតុងការពារផ្លូវ៤ កង់តម្លៃប៉ាន់ស្មាន ៤០១.៣៨៥.៣០០រៀល។ កិច្ចប្រជុំបានចាប់ផ្ដើមទទួលសំណើដេញថ្លៃនៅវេលាម៉ោង៩:០០ នាទីនិងឈប់ទទួលសំណើដេញថ្លៃនៅវេលាម៉ោង៩:១០ នាទី។ បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃលើឯកសារសំណើដេញថ្លៃរបស់អ្នកទទួលការទទួលបានលទ្ធផលដូចខាងក្រោម៖១-ផលសុភ័ណ្ឌ…