ខេត្តកណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបន្តទិញប្រេងឥន្ធនៈមកស្តុកទុកក្នុងផ្ទះ អាចបង្កជាការឆាបឆេះ ហើយរដ្ឋបាលក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការលក់ប្រេង ធ្វើយ៉ាងណាឱ្យពួកគាត់លក់ ទៅតាមការកំណត់នៃតម្លៃរបស់ក្រសួងពាណិជ្ជកម្មបានកំណត់ ។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល…
Author: admin
អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមានទៅកាន់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងខេត្តកំពង់ចាម មិនឱ្យមានការស្តុកទុកប្រេងដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ ដែលបង្កផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ច។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត…
អ្នកសារព័ត៌មានអន្តរជាតិ ២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាប Online Scam ដោយសមត្ថកិច្ចកម្ពុជាដើម្បីផ្សព្វផ្សាយជាអន្តរជាតិ
ភ្នំពេញ៖ អ្នកសារត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA),…
កប៉ាល់ដឹកទំនិញដោតទង់ជាតិថៃ១គ្រឿង ព្រមទាំងកប៉ាល់២គ្រឿងទៀត រងការវាយប្រហារនៅតំបន់ច្រកសមុទ្រ Hormuz
ឌូបៃ៖ នាថ្ងៃពុធ ទី១១ ខែមីនា ស្របពេលដែលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកំពុងតែបន្តយ៉ាងក្តៅគគុក មានសេចក្តីរាយការណ៍ថា កប៉ាល់ដឹកទំនិញចំនួន៣គ្រឿងទៀត បានរងការវាយប្រហារនៅតំបន់ច្រកសមុទ្រ Hormuz។ ក្នុងចំណោមកប៉ាល់ទាំង៣គ្រឿងខាងលើ កប៉ាល់ឈ្មោះ Mayuree Naree ដែលដោតទង់ជាតិថៃ ហាក់ទទួលរងការខូចខាតធ្ងន់ជាងគេ ដោយមានការឆាបឆេះ នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីភាគខាងជើងប្រទេសអូម៉ង់ ហើយក្រុមការងារកប៉ាល់មួយចំនួនធំ ត្រូវបានជម្លៀសចេញពីលើនោះ។ ចំណែកកប៉ាល់ដឹកទំនិញ ២គ្រឿងផ្សេងទៀត…
កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទី មានតម្លៃជាង៣៥ លានដុល្លារទៅចិន និងមានផែនការពង្រីកការនាំចេញបន្ថែមឱ្យដល់៤០០ លានដុល្លារនៅពេលអនាគត
ភ្នំពេញ៖ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) មានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូង ទៅប្រទេសចិន ព្រមទាំងបានដាក់ផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក នៅពេលអនាគត។ គម្រោងនាំចេញគ្រាប់ស្វាយចន្ទីតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក នេះ ធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន China Bonded…
២ខែដើមឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគជាង ១០០គម្រោង ក្នុងងទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ឱ្យដឹងថា ២ខែដើមឆ្នាំ២០២៦នេះ គម្រោងវិនិយោគចំនួន១០៥ គម្រោងដែលមានទំហំទឹកប្រាក់ជាង៩៦៦ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) អនុម័ត ដោយបង្កើតបានការងារបន្ថែមចំនួន៣៩ពាន់កន្លែង។ ដោយឡែកការចុះបញ្ជីក្នុងខែកុម្ភៈ មានចំនួន៤២គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។…
ឯកឧត្តម ណាសៀត អូស្មាន អញ្ជើញចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ៤០០ កញ្ចប់ និងផ្លែល្មើ១០០កេស ជូនសាសនិកឥស្លាម នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស រួមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន…
ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ សុខទុក្ខពលរដ្ឋកម្ពុជា នៅមជ្ឈិមបូព៌ា
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានយកចិត្តទុកដាក់ និងមានក្តីបារម្ភបំផុតចំពោះការវិវត្តនៃសភាពការណ៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសលើសុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងសិក្សានៅទីនោះជាប់ជាប្រចាំ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា…
ក្រសួងសាធាណការ និងដឹកជញ្ជូន សហការ ជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីថែរក្សាគុណភាពផ្លូវថ្នល់ ឱ្យប្រើប្រាស់បានយូរអង្វែង
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការដឹកជញ្ជូនលើសទម្ងន់បណ្តាលអោយខូចខាតផ្លូវ… ក្នុងគោលបំណងពង្រឹងការយល់ដឹង និងការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាព ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ…
ក្រសួងពាណិជ្ជកម្ម បង្ហាញតម្លៃប្រេងឥន្ធនៈ ថ្ងៃទី១១ ដល់ទី១៣ ខែមីនា ឆ្នាំ២០២៦, សាំង ៥,២០០រៀល ម៉ាស៊ូត ៦,០៥០រៀល
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដោយសាំងធម្មតាតម្លៃ ៥,២០០រៀលក្នុង១លីត្រ និងម៉ាស៊ូត តម្លៃ ៦,០៥០រៀលក្នុង១លីត្រ៕