អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ច្រានចោលការផ្សាយថា «កម្ពុជាសម្រេចឱ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦» ជារឿងមិនពិត

admin By admin May 29, 2026

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានច្រានចោលការផ្សាយថា «កម្ពុជាសម្រេចឱ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦» ជារឿងមិនពិត។

យោងតាមសេចក្ដីបំភ្លឺ បានឱ្យដឹងថា អគ្គនាយកដ្ឋានបានពិនិត្យឃើញថា កាលពីពេលថ្មីៗនេះ គេហទំព័រ មួយចំនួនដែលមានអាសយដ្ឋាន https://campaigneronline.com និង https://www.newsghana.com បាន ធ្វើការផ្សព្វផ្សាយនូវព័ត៌មានជាភាសាអង់គ្លេសថា “Cambodia Orders Africans with Expired Immigration Waivers to Leave by May 31, 2026” (កម្ពុជា សម្រេចឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦)។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រទាំងនោះ គឺពុំមែនជាព័ត៌មានពិតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *