អភិបាលខេត្តរតនគិរី ជំរុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលត្រូវកែលម្អចំណុចខ្វះខាតមួយចំនួន ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ

ខេត្តរតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល​ នៃគណៈអភិបាលខេត្តរតនគិរី ជំរុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៅខេត្ត ត្រូវកែលម្អចំណុចខ្វះខាតមួយចំនួន ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។ ការជំរុញបែបនេះធ្វើឡើង ក្នុងឱកាស ដែលឯកឧត្តម អញ្ជើញជាអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា បូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៦ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត…

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី»

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី»។ ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អំណាននៅក្នុងសង្គម និងជំរុញឱ្យកុមារ យុវជន សិស្សនិស្សិត និងសាធារណជនទូទៅ មានការចាប់អារម្មណ៍ក្នុងការអានសៀវភៅ…

ក្រសួងពាណិជ្ជកម្ម ព្រមានអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានណែនាំស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ត្រូវលក់តាមតម្លៃដែលក្រសួងដាក់តាំងបង្ហាញជាសាធារណៈ និងព្រមានអនុវត្តច្បាប់ ចំពោះបុគ្គលខិលខូចណាកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ។ តាមតាមសេចក្ដីណែនាំរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា ដើម្បីធានាបាននូវតម្លាភាព នៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ក្រសួងពាណិជ្ជកម្ម…

រដ្ឋមន្រ្តី ហួត ហាក់៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅក្រចេះ លើកកម្ពស់ទេសចរណ៍ ធម្មជាតិ វប្បធម៌ និងជីវភាពតាមដងទន្លេ

ខេត្តក្រចេះ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅតាមបណ្តោយមាត់ទន្លេខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»…

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ​ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.២០២៦។ពិធីបុណ្យចូល​ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.២០២៦ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖– ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី។…

បុរសវ័យចំណាស់ដែលបានប្រើអំពើហិង្សាលើប្រពន្ធ បង្កការរិះគន់ពេញបណ្តាញសង្គមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ដែលបានប្រើអំពើហិង្សាវាយដំលើប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ បន្ទាប់ពីមានវីដេអូដែលបានបង្ហាញតាមបណ្ដាញសង្គមពីសកម្មភាពហិង្សានោះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បង្កការភ្ញាក់ផ្អើល និងបានការរិះគន់ពីសំណាក់មហាជនចំពោះអំពើហិង្សាក្នុងគ្រួសារ។ ប្រតិបត្តិការនេះ ត្រូវបានអនុវត្តក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី។ ក្រោយពីក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត បានពិនិត្យឃើញវីដេអូបង្ហោះកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដែលបង្ហាញពីអំពើហិង្សាលើស្ត្រី ស្នងការដ្ឋានបានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ ចុះស្រាវជ្រាវ…

កម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករពីប្រទេសថៃ

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា ឡាវ និងវៀតណាម និងសហការី នាថ្ងៃចន្ទ ទី៩ ខែមីនា…

ខេត្តត្បូងឃ្មុំ និងទីក្រុង Rochester សហរដ្ឋអាមេរិក ចុះ MoU បង្កើតទីក្រុងសម្ព័ន្ធមេត្រីភាព ដើម្បីជំរុញសេដ្ឋកិច្ច និងសុខាភិបាល

ខេត្តត្បូងឃ្មុំ៖ ក្នុងជំហានប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MoU) បង្កើតទំនាក់ទំនង “ទីក្រុងសម្ព័ន្ធមេត្រីភាព” (Sister City) ជាមួយទីក្រុង Rochester រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច អប់រំ និងសុខាភិបាល។ ឯកឧត្តម…

សម្តេច ឃួន សុដារី ៖ បូរណភាពទឹកដី និងសុវត្ថិភាពពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល

ខេត្តសៀមរាប ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា បូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋគ្រប់រូប គឺជាអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់ សម្តេច ឃួន សុដារី នាឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ ជូនដល់គ្រួសារភៀសសឹកជិត ៧០០ គ្រួសារ…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅសិង្ហបុរី

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១០ដល់ ថ្ងៃទី១១ ខែមីនា…