រដ្ឋមន្រ្តី ហេង សួរ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា កម្មការិនីគួរតែត្រូវបានចាត់ទុកជា…

ក្រសួងពាណិជ្ជកម្ម ប្រកាសថា ចាប់ពីថ្ងៃទី៨-១០ មីនា តម្លៃប្រេងសាំងកើនឡើង ៤,៤០០រៀល និងម៉ាស៊ូត ៥,១៥០រៀល ក្នុងមួយលីត្រ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ ចាប់ថ្ងៃទី៨ ដល់ទី១០ ខែមីនា ឆ្នាំ២០២៦ ក្នុងនោះ ប្រេងសាំងកើនឡើង ៤,៤០០រៀល និងម៉ាស៊ូត ៥,១៥០រៀល ក្នុងមួយលីត្រ៕

សង្គ្រាម នៅអ៊ីរ៉ង់គំរាមកំហែងដល់ទីផ្សារថាមពលសកល ឱ្យធ្លាក់ក្នុងវិបត្តិកាន់តែយូរ

វ៉ាស៊ីនតោន៖ សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងធ្វើឱ្យអ្នកប្រើប្រាស់ និងធុរកិច្ចទូទាំងពិភពលោក ប្រឈមនឹងការហក់ឡើងនៃថ្លៃប្រេង និងឥន្ធនៈក្នុងរយៈពេលជាច្រើនខែទៅមុខទៀត ទោះបីជាជម្លោះនេះបញ្ចប់ទៅដោយលឿនក៏ដោយ។ ការជាប់គាំងនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពល កំពុងបង្កជាសម្ពាធសេដ្ឋកិច្ចសកល និងជាចំណុចខ្សោយនយោបាយសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ របាយការណ៍របស់ JP Morgan បានព្រមានថា ទីផ្សារកំពុងផ្លាស់ប្តូរពីការបារម្ភលើហានិភ័យនយោបាយ ទៅជាការជួបប្រទះការរំខានប្រតិបត្តិការជាក់ស្តែង…

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងវេទិកា “ពិភាក្សាជាមួយយុវជននៅខេត្តមណ្ឌលគិរី”

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងវេទិកា “ពិភាក្សាជាមួយយុវជន” នៅខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម…

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោកជំទាវ និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥…

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ការ៉ាស់សាំង កុំតំឡើងថ្លៃប្រេងសាំង ខណៈនៅមជ្ឈិមបូព៌ាកំពុងមានសង្គ្រាម

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់ការ៉ាស់សាំងទាំងអស់ កុំតំឡើងថ្លៃប្រេងសាំង ខណៈបច្ចុប្បន្ននេះ នៅមជ្ឈិមបូព៌ាកំពុងមានសង្គ្រាមផ្ទុះឡើង។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន…

ក្រសួងបរិស្ថាន និងធនាគារពិភពលោក បន្តកិច្ចសហប្រតិបត្តិការលើកកម្ពស់ជីវភាព និងភាពជាម្ចាស់ដល់សហគមន៍មូលដ្ឋាន

ភ្នំពេញ៖ «ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងជំរុញភាពជាម្ចាស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ គឺជាជ្រុងនៃភាពបៃតង និងចីរភាព ដែលក្រសួងបរិស្ថានកំពុងតែ បានបោះជំហានទៅមុខជាបន្តបន្ទាប់»។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងប្រាប់លោក Christophe Crepin អ្នកគ្រប់គ្រងប្រចាំតំបន់ របស់ធនាគារពិភពលោក ទទួលបន្ទុកបរិស្ថាន និងធនធានធម្មជាតិតំបន់អាស៊ីបូព៌ា…

សម្តេចធិបតី៖ កម្ពុជា មិនយកកាំភ្លើងទៅបាញ់ យកគ្រាប់បែកទៅទម្លាក់ និងគ្រាប់កាំភ្លើងផ្លោងដាក់ កន្លែង Scam Online ទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា មិនប្រើប្រាស់គ្រាប់កាំភ្លើងយកទៅបាញ់ ឬយកគ្រាប់បែកទៅទម្លាក់លើកន្លែង Scam Online ឬមួយផ្លោងគ្រាប់ដាក់ឡើយ ។ ក្នុងឱកាសអញ្ជើញបិទសន្និបាត​ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែមីនា…

សម្តេចធិបតី ឱ្យស្ថាប័នពាក់ព័ន្ធ ការពារ មិនត្រូវឱ្យមានវត្តមានបណ្តាញ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន​ បរទេសនៅកម្ពុជាដាច់ខាត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាព័ន្ធពាក់ព័ន្ធ ត្រូវការពារ និងរារាំង មិនត្រូវឱ្យមានវត្តមានបណ្តាញ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបរទេស នៅកម្ពុជា ជាដាច់ខាត ។ ក្នុងឱកាសអញ្ជើញបិទសន្និបាត​ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦…

បង្ក្រាបទីតាំង Online Scam ២ទីតាំងនៅខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ឃាត់ខ្លួនជនបរទេស៩៩នាក់

ភ្នំពេញ៖ ដោយអនុវត្តន៍តាមប្រសាសន៍របស់រាជរដ្ឋាភិបាល, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរខណ្ឌជ្រោយចង្វារ និងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងប្រមូលផ្តុំជនបរទេស សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២ទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។…