រាជរដ្ឋាភិបាល កំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដោយកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ៕

ឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំកិច្ចប្រជុំទទួលផែនការទប់ស្កាត់ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា និងលំហូរចូលជនបរទេស

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ​១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦​នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគ​រ​បាលខេត្ត បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំទទួលផែនការចាំបាច់ដើម្បីទប់ស្កាត់ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា និងធ្វើការទប់ស្កាត់រាល់ការលំហូរចូលរបស់ជនបរទេស។ ទៅដល់លោកលោកស្រីស្នងការរង និងលោកប្រធានការិយា​ល័យនៅតាមបណ្តាផែនការិយាល័យជំនាញ។  -ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក…

ស្នងការនគរបាលខេត្តរតនគិរី ដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ជំនាញចុះផ្សព្វផ្សាយ អប់រំណែនាំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ពលរដ្ឋក្នុងមូលដ្ឋានខេត្ត

ខេត្តរតនគិរី ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ នគរបាលជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយ អប់រំណែនាំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក លេីផ្លូវជាតិលេខ៧៨…

ក្រសួងបរិស្ថាន បដិសេធការចុះផ្សាយរបស់កាសែតថៃ បានលើកឡើងថា ការបំពុលខ្យល់នៅ ទីក្រុងបាងកក មានប្រភពមកពីភ្លើង ឆេះនៅកម្ពុជា

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងអត្ថបទ ដែលមានចំណងជើងថា «វិបត្តិ នៃការកើនឡើង កម្រិតភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺជាការរួមចំណែកពីភ្លើងឆេះដែលកើតឡើង នៅក្នុងប្រទេសកម្ពុជា (Bangkok Suffocates in PM 2.5 as Cambodia’s Fires Contribute…

បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ

ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលួចលក់ ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺន គ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺន គ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ ។ ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង…

អាជ្ញាធរភ្នំពេញ ដំណើរការរៀបចំបោសសំអាតអនាម័យ និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធផ្លូវនានា ជុំវិញផ្សារដើមគ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ សំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលេីផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវ ជុំវិញផ្សារដើមគ វិលត្រឡប់មកបន្តលក់ដូរយ៉ាងអណាធិបតេយ្យដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ ។ យោងតាមលោកស្រីដោ…

អ្នកនាំពាក្យ៖ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានរីកចម្រើនឡើងប្រកបដោយភាពចម្រុះ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានរីកចម្រើនឡើងប្រកបដោយភាពចម្រុះទាំងបែបប្រពៃណី និងទំនើប មានគ្រប់ទម្រង់ និងទស្សនៈ។ ជាមួយគ្នានេះដែរ លោកថាអង្គភាពសារព័ត៌មានក្នុងឆ្នាំ២០២៥ ចំនួន ១ ៥៧៥…

អាជ្ញាធរក្រុងសែនមនោរម្យចែកចង្ក្រានបង្កើនថាមពលឈ្មោះ ព្រៃមាន់ ជូនដល់ប្រជាពលរដ្ឋចំនួន ១ ៣៣៦គ្រួសារ

ខេត្តមណ្ឌលគិរី ៖  ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដើម្បីចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតំបន់ភូមិភាគឦសាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចែកចង្ក្រានបង្កើនថាមពលឈ្មោះ ព្រៃមាន់ ជូនដល់ប្រជាពលរដ្ឋចំនួន ១ ៣៣៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានចង្ក្រានមួយ ។ ពិធីចែកចង្ក្រានបង្កើនថាមពលនេះ ត្រូវបានរៀបចំធ្វើឡើងនៅបរិវេណសាលាសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ក្រោមវត្តមានលោក ចាន់ធី…

ករណីឃើញម៉ូតូជាច្រើនគ្រឿងដឹកឈើឆ្លងកាត់មុខស្នាក់ការឡៅការ បានកក្រើកឡើងវិញគួរឲ្យកត់សម្គាល់

ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីជាពិសេសនៅតំបន់ដែនជម្រកត្រូវគេប្រាប់ថា បានកក្រើកឡើងវិញគួរឲ្យកត់ សម្គាល់។ ជាក់ស្ដែងវីដេអូដែលត្រូវបានថតដោយក្រុមអ្នកសារព័ត៌មាននៅព្រលប់ថ្ងៃទី១៥ខែមករា ឆ្នាំ២០២៦ បាន ឱ្យឃើញអំពីសកម្មភាពនៃការដឹកជញ្ជូនឈើតាមម៉ូតូជាច្រើនគ្រឿង។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ការដឹកជញ្ជូនឈើក្នុងមួយយប់មួយយប់មុនក្រោមពី៣០ទៅ៤០ ម៉ូតូនោះទេ។តើឈើទាំងនោះត្រូវកាប់ចេញមកពីតំបន់ណា នៅខេត្តមណ្ឌលគិរីមានព្រៃសហគមន៍ ព្រៃក្រុម ហ៊ុនសម្បទានដែលត្រូវអនុញ្ញាតឲ្យកាប់ ឬជាព្រៃស្ថិត នៅក្នុងដែនជម្រកសត្វព្រៃ ដែលត្រូវបានការពារដោយច្បាប់របស់ប្រទេសនេះ ? មិនមានចម្លើយថា…

ត្រឹមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនដល់ ៤,៦ម៉ឺនដែលផ្ដល់ការងារដល់កម្មករនិយោជិតជាង ២,១៤លាននាក់

ភ្នំពេញ៖ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រ សហគ្រាស សរុបចំនួន ៤,៦ម៉ឺនសហគ្រាស ដែលផ្ដល់ការងារដល់កម្មករនិយោជិតសរុបប្រមាណ ២,១៤លាននាក់។ នេះបើយោងតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានបន្តឱ្យដឹងថា រោងចក្រ និងសហគ្រាសទាំងនោះត្រូវបានបែងចែកទៅតាមវិស័យសំខាន់ៗ រួមមាន វិស័យកសិកម្មចំនួន…