ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រទះឃើញប្រភេទខ្លាត្រី កាលពីពេលថ្មីៗនេះ នៅតំបន់បឹងទន្លេសាប បានបង្ហាញពីការរីកចម្រើននៃប្រភេទជីវៈចម្រុះដ៏សំខាន់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។ ជាមួយគ្នានេះ គឺភស្តុតាងនិងពីការដាក់ចេញដ៏ត្រឹមត្រូវនៃគោលនយោបាយរបស់កម្ពុជា ក្នុងនោះមានយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធលើការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព…
Category: ព័ត៌មានជាតិ
ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បានជួបប្រជុំគ្នា ក្រោមការសង្កេតការណ៍ពី AOT
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ផងដែរ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន…
គំហើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាប ខេត្តពោធិ៍សាត់ បង្ហាញពីលទ្ធផលវិជ្ជមាននៃការស្តារព្រៃ និងការគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា
ខេត្តពោធិ៍សាត់៖ សត្វខ្លាត្រីមួយក្បាល (Prionailurus viverrinus) ដែលជាប្រភេទសត្វដ៏កម្រមួយនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត ក្នុងតំបន់ព្រៃលិចទឹកដែលបានស្តារឡើងវិញ នៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈរូបភាពចំនួន ៤៦ សន្លឹក ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្តាលឆ្នាំ២០២៥។ គំហើញនេះ ត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានដ៏សំខាន់មួយ បញ្ជាក់ពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក…
គម្រោងអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ បានក្លាយជាគោលដៅលំហែបៃតង សម្រាប់សហគមន៍គ្រប់គ្រង ដោយលើកកម្ពស់ទាំងជីវភាព និងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ
ខេត្តកំពង់ស្ពឺ៖ រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលរួចរាល់១០០% រួមមានការសាងសង់ក្លោងទ្វារឡើងភ្នំ កន្លែងដំណាក់ដំរី ការសាងសង់បន្ទប់ទឹកស្អាត កន្លែងចតឡាន ម៉ូតូ សួនច្បារ ការដាំដើមឈើចម្រុះ រួមជាមួយហាងកាហ្វេ ផ្សារសហគមន៍ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម សម្រេចបានរួចរាល់១០០%ផងដែរ។…
ពិធី «ចាប់ត្រីតាមបែបបូរាណ» ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងរៀបចំធ្វើនៅដើមខែកុម្ភៈនេះ
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ រួមមានមន្ត្រីរាជការរដ្ឋបាលខេត្ត អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រធានសហគមន៍ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅ រមណីយដ្ឋានបឹងត្រពាំងក្រម ស្ថិតនៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងគោលបំណង…
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជំរុញឱ្យមានការចូលរួមទប់ស្កាត់ការបំពុលបរិស្ថានឱ្យបានកាន់តែប្រសើរឡើងថែមទៀត
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៥ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបបរិស្ថាន បានជំរុញឱ្យ មានការចូលរួមថែមទៀតគោរពច្បាប់បរិស្ថាន ដើម្បីចូលរួមទប់ស្កាត់ការបំពុលការបំពុលទឹក ដី និងខ្យល់។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី…
គិតត្រឹមឆ្នាំ២០២៥ ពលរដ្ឋកម្ពុជា ដែលទទួលបានអត្ថប្រយោជន៍តាមរយៈ ប.ស.ស.របស់រដ្ឋាភិបាល កើនដល់ជាង ៣,៥៣ លាននាក់
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៥ ពលរដ្ឋសរុបចំនួន ៣,៥៣៦,៥០៩ នាក់ ដែលក្នុងនោះមានស្រ្ដីចំនួន ១,៩៤២,១២០ នាក់ បានចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស ដើម្បីទទួលសេវាព្យាបាលសុខភាព និងថែទាំវេជ្ជសាស្រ្ត រួមទាំងប្រាក់បំណាច់មាតុភាព តាមរយៈរបបភាគទានស្ម័គ្រចិត្ត។លោក…
ក្រសួងការងារ និងKOICA ពិភាក្សាលើការអនុវត្តគម្រោង ដើម្បីលើកកម្ពស់ជំនាញយុវជនកម្ពុជា និងឱកាសទទួលបានការងារធ្វើនៅប្រទេសកូរ៉េ
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា និងគណៈប្រតិភូ លើការអនុវត្ត…
ថ្នាក់ដឹកនាំខេត្តរតនគិរី អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី២ របស់រដ្ឋបាលខេត្ត
ខេត្តរតនគិរី ៖ ថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព. ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំប្រតិភូខេត្តរតនគិរី ដើម្បីចូលរួមធ្វើបទបង្ហាញស្ដីពី…
មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដាក់ចេញផែនការយុទ្ធសាស្ត្រពង្រឹងសន្តិសុខ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយបទបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងដាក់ចេញនូវផែនការការពារសុវត្ថិភាព។ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយយ៉ាងលម្អិតនូវបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នាយ និងនាយរងអាវុធហត្ថទាំងអស់…