ខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួម ដឹកនាំកិច្ចប្រជុំពិនិត្យ ផ្គួរផ្គង វាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងប្រៀបធៀបការកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំ ឆ្នាំ២០២៥) របស់រដ្ឋបាលរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរអង្គភាព…

កម្ពុជា-ជប៉ុន បើកគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ មានថវិកាជាង ១១លានដុល្លារ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា…

ឯកឧត្តម ប៉ែន បូណា៖ កិច្ចខិតខំប្រឹងប្រែងខ្លួនឯង គឺជាកត្តាជំរុញឱ្យយើងក្លាយជាមនុស្សពូកែលេចធ្លោក្នុងសង្គម

ភ្នំពេញ៖ «រាជរដ្ឋាភិបាលបានផ្តល់ឱកាសគ្រប់យ៉ាងដល់យុវជន រាប់តាំងពីគោលនយោបាយល្អ សាលារៀនល្អ និងសម្បូរបែប គ្រូបង្រៀនក៏មានសមត្ថភាព ខណៈដែលសម្ភារៈសិក្សាក៏មិនខ្វះ។ ទោះយ៉ាងណា មានតែកិច្ចខិតខំប្រឹងប្រែងខ្លួនឯងទេដែលជាកត្តាជំរុញឱ្យយើងក្លាយជាមនុស្សពូកែ លេចធ្លោក្នុងសង្គម និងមានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត»។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ…

ឯកឧត្តម ថង សាវុន អភិបាល​ នៃគណៈអភិបាលខេត្ត​ បានអញ្ជើញចុះពិនិត្យចម្ការកាហ្វេ និងជំរុញការស្វែងរកទីផ្សារជូនកសិករ

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យចម្ការកាហ្វេរបស់កសិករ ឈ្មោះ ស្រន់…

តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ ក្នុងនោះប្រេងសាំង ៥៤០០ រៀល/លីត្រ និងប្រេងម៉ាស៊ូត ៥៤៥០ រៀល/លីត្រ៕

ក្រសួងសុខាភិបាល ណែនាំឱ្យការពារខ្លួន ពីការឆ្លងជំងឺអេបូឡា ខណៈកម្ពុជា មិនទាន់រកឃើញជំងឺនេះនៅឡើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការការពារខ្លួនពីការឆ្លង ជំងឺអេបូឡា (Ebola) ខណៈមកដល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណី ជំងឺអេបូឡានៅឡើយទេ។ បើតាម ក្រសួងសុខាភិបាលកម្ពុជា, អង្គការ សុខភាពពិភពលោក (WHO)…

រដ្ឋមន្ដ្រី នេត្រ ភត្រ្តា ៖ យុវវ័យសម័យនេះ ត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានលើកឡើងថា យុវវ័យសម័យនេះ ត្រូវបង្កើតភាពធន់​ សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងព័ត៌មាន ។ ការលើកឡើងរបស់ រដ្ឋមន្ដ្រី នេត្រ…

ក្រសួងសាធារណការ សម្រេចបញ្ចប់ភារកិច្ចលោក ប្រាក់ ច័ន្ទមុន្នី ពីមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចប់ភារកិច្ចលោក ប្រាក់ ច័ន្ទមុន្នី ពីមន្ត្រីប្រចាំការនៅ ស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ខេត្តកំពង់ស្ពឺ ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ បន្ទាប់ពីលោក បានប្រើប្រាស់ពាក្យសំដីមិនសមរម្យដល់ម្ចាស់បើកបរយានយន្ត ដែលចូលថ្លឹងក្នុងស្ថានីយជញ្ជីង៕

សម្តេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ូវ សុផាន់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ូវ សុផាន់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា «មានបងប្អូនអ្នកចិត្តបុណ្យជាច្រើនបានអំពាវនាវជួយដល់អ្នកគ្រូដែលកំពុងមានជំងឺដែលត្រូវការជំនួយជាចាំបាច់។ មុននេះបន្តិចខ្ញុំរកឃើញអ្នកជំងឺនេះហើយ តាមរយៈ ឯកឧត្តម…

អាមេរិក បន្តតាមដានដោយយកចិត្តទុកដាក់បន្ថែមលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំរុញភាគីទាំងពីរប្រើប្រាស់យន្តការដែលមានស្រាប់

ភ្នំពេញ៖ ក្នុងជំនួបតាមទូរស័ព្ទរវាង លោកស្រី Allison Hooker អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសអាមេរិក និងឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អាមេរិក បន្តតាមដានដោយយកចិត្តទុកដាក់បន្ថែមលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំរុញភាគីទាំងពីរប្រើប្រាស់យន្តការដែលមានស្រាប់។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក…