សិក្ខាសាលា ផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធន៍ស្តីពី«អភិក្រមដំណោះស្រាយតាមបែប ធម្មជាតិសម្រាប់ការអភិរក្សសត្វដំរីអាស៊ី»
ខេត្តមណ្ឌលគិរី ៖ ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក ឌឹម នី អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារថ្នាក់ខេត្តចូលរួម សិក្ខាសាលាការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធន៍ស្តីពី“អភិក្រមដំណោះស្រាយតាមបែប ធម្មជាតិសម្រាប់ការអភិរក្សសត្វដំរីអាស៊ីក្នុងដែនជម្រកសត្វព្រៃស្រែពក និងសហគមន៍ព្រៃឈើ ភូមិពូក្រូច ប្រទេសកម្ពុជា និងឧទ្យានជាតិយុគដុន ប្រទេសវៀតណាម។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ គណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ជេរឺមី ការ៉ូរ៉េដ អគ្គនាយក មជ្ឈមណ្ឌលអន្តរជាតិដើម្បីគ្រប់គ្រងបរិស្ថាន និងលោក លោកស្រីក្រុមការងារ មជ្ឈមណ្ឌលអន្តរជាតិដើម្បីគ្រប់គ្រងបរិស្ថាន តំណាងពីអង្គការ WWF វៀតណាម តំណាងអង្គការ LandCare Australia អូស្ត្រាលីតំណាងអង្គការ Asia Foundation អន្តរជាតិតំណាងអង្គការ PanNature វៀតណាមនាយកប្រតិបត្តិ ICEMតំណាងប្រចាំប្រទេស ICEM, អ្នកជំនាញឯកទេសផ្នែក PAD III Restoration, ICEM, ប្រធានគំរោងប្រចាំតំបន់ PAD III, ICEM, អ្នកជំនាញឯកទេសផ្នែកប្រែប្រួលអាកាសធាតុ PAD III, ICEM, អ្នកជំនាញឯកទេសផ្នែក PAD III GEDSI, ICEM
ប្រធានផ្នែកប្រតិបត្តិការ PAD III, ICEM អ្នកជំនាញឯករាជ្យសត្វដំរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារ «ខ» រដ្ឋបាលសាលាខេត្ត ៕


