គ្រួសាររបស់វិរកងទ័ពការពារព្រំជួរមុខមានចំនួន៣២គ្រួសារ  មានទីនៅភូមិទាំងបួន របស់ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅក្នុងគ្រួសារ និងខ្វះខាត

admin By admin January 8, 2026

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលស្រុកអូររាំងនៅរសៀលថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកឌុន សុខា ប្រធានក្រុមប្រឹក្សាស្រុក លោកសៀក មុន្នី អភិបាល នៃគណ:អភិបាលស្រុក បានដឹកនាំលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្រុក លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក លោក លោកស្រីកងកម្លាំងទាំងបី លោក លោកស្រីមេឃុំ ជំទប់ឃុំ និងស្មៀនឃុំ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនដល់លោក លោកស្រី បងប្អូន អ៊ុពូមីង ដែលជាក្រុមគ្រួសាររបស់វិរកងទ័ពការពារព្រំជួរមុខមានចំនួន៣២គ្រួសារ មានទីនៅភូមិទាំងបួន របស់ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅក្នុងគ្រួសារ និងខ្វះខាតជាប់ពាក់ព័ន្ធជាមួយធនាគារមីក្រូហិរញ្ញវត្ថុ។


លោកប្រធាន និងក្រុមការងារបានឧបត្ថម្ភក្នុងមួយគ្រួសាររួមមានដូចខាងក្រោម
១ អង្ករ ចំនួន ៣០គីឡូក្រាម
២ ទឹកត្រី ចំនួន ៣ដប
៣ ទឹកស៊ីអ៊ីវ ចំនួន ៣ដប
៤ អំបិល ចំនួន ២កញ្ចប់
៥ ប៊ីចេង ចំនួន ១កញ្ចប់
៦ ស្ករស ចំនួន ១គីឡូក្រាម
៧ ថវិកា ចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល)
ជាចុងក្រោយលោកប្រធាន និងក្រុមការងារបានសួរសុខទុក្ខដល់វិរកងទ័ពជួមុខ និងក្រុមគ្រួសារ ព្រមទាំងបានផ្ដាំផ្ញើរបន្ថែមថា បើមានបញ្ហាអ្វីសូមឱ្យទំនាក់ទំនងមកលោកផ្ទាល់ និងក្រុមការងារដើម្បីជួយដោះស្រាយជូនទាន់ពេលវេលា។
សូមជូនពរមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចឆ្នាំថ្មីនេះ និងជួបប្រទះនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: គប្បីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *