ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការសាលាខេត្ត និងរៀបចំពិធីសូត្រមន្តប្រោះព្រហ្មលើករាសី សុំសេចក្តីសុខ ចំរុងចម្រើន ពីទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦
ខេត្តរតនគិរី ៖ ពិធីសំណេះសំណាល និង សូត្រមន្តនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំអគារAសាលា នៅរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តទាំងអស់ដែល បានខិតខំបំពេញការងារ ទាំងកម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា ខិតខំបំពេញតួនាទីភារកិច្ចក្នុងការបំរើកិច្ចការជូនបងប្អូនប្រជាពលរដ្ឋ នូវសេវាសាធារណៈ និងការងារផ្សេង
ៗ ជាច្រើនទៀតជូនជាតិមាតុភូមិរ យ:ពេល១ឆ្នាំមកនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីគ្រប់រូប ត្រូវបង្កើនការ សិក្សារៀនសូត្រនូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បង អ្នកជុំវិញខ្លួន ក៏ដូចជា លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច។ ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ បានជូនថវិកាដល់មន្រ្តី មន្ត្រីកិច្ចសន្យា ដែលបានចូលរួមក្នុង១នាក់៨០ពាន់រៀលផងដែរ។

តមកនៅរសៀលថ្ងៃដដែលនេះដែរ ក៏មានរៀបចំពិធីសូត្រមន្ត ដោយមានអញ្ជើញចូលរួមពីឯកឧត្តម ណាប់ ប៊ុនហេងប្រធាន
ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តមលោកជំទាវ ជាសមាជិកក្រុម
ប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោ-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។ ពិធីសូត្រមន្តបាននិមន្តព្រះសង្ឃចំនួន៩
អង្គ សូត្រមន្តប្រោះព្រហ្មលើករាសី សុំសេចក្តីសុខចំរុងចម្រើន ពីទេវតាឆ្នាំថ្មី និងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការ ពីទេវតាឆ្នាំថ្មី សូមជួយដល់ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលា ខេត្តរតនគិរីអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋខេត្តរតនគិរី ឱ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យបន្ថែមទៀត នៅគ្រប់ភារកិច្ចរបស់ខ្លួន។

ជាមួយគ្នានេះ ក៏មានការសម្តែង របាំត្រុដិ បណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវពរជ័យសិរី មង្គលឆ្នាំថ្មី ជូនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត បំពេញការងារភារកិច្ចឆ្នាំថ្មីបានទទួ ជោគ
ជ័យផងដែរ ៕

