អគារប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៤០៧ (កន្ទុយនាគ) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

admin By admin May 20, 2026

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៤០៧ (ប៉ុស្តិ៍កន្ទុយនាគ) នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ២០៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៤០៧ (កន្ទុយនាគ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អញ្ជើញអមដំណើរគណៈធិបតីមានវត្តមាន ឯកឧត្តម យិន ចំណាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ឯកឧត្តម ចាន់ ស៊ីថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ពន្លឺ មង្គល ព្រមទាំងមានវត្តមាន ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរគណៈធិបតី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត ដោយមានសមាសភាពចូលរួមពីកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀតអញ្ជើញចូលរួមផងដែរ។

គួរបញ្ជាក់ផងដែរថា អគារធ្វើការថ្មីរបស់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៤០៧ (កន្ទុយនាគ)នេះ គឺបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ និងបានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលមានទំហំ៧.៥ម៉ែត្រ គុណនឹង ២១ម៉ែត្រ មាន៤បន្ទប់,សាលប្រជុំ១ និងអគារផ្ទះបាយទំហំ១០ ម៉ែត្រ គុណនឹង១២ម៉ែត្រ មានបន្ទប់១ បន្ទប់ទឹក២ បន្ទប់ផ្ទះបាយ១ ដែលជាការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការកសាង ក្រោមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយ ឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ទើបអាគារប៉ុស្តិ៍ថ្មីនេះត្រូវបានសាងសង់រួចរាល់ជួយសម្រួលដល់កងកម្លាំងនគរបាលការពារព្រំដែនក្នុងការប្រចាំការឈរជើងស្នាក់នៅបានល្អប្រសេីរជាងមុន៕

Leave a Reply

Your email address will not be published. Required fields are marked *