អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចំនួន៨អដិ្ឋធាតុ នៃខេត្តហ្សាឡាយ ត្រូវបានចុះហត្ថលេខាប្រគល់-ទទួល ត្រៀមធ្វើមាតុភូមិនិវត្តន៍

admin By admin May 25, 2026

ខេត្តរតនគិរី ៖ ការចុះហត្ថលេខា ប្រគល់-ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ខាងលើបានធ្វើឡើងនៅ សាលប្រជុំអគារBសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ រវាង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរុករក គាស់លើក អដ្ឋិធាតុខេត្តរតនគិរី និងលោកជំទាវ ង្វៀង ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធាន គណៈកម្មការរុករកអដ្ឋិធាតុខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ម៉ា វិចិត្រ បាន វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការជំនាញខេត្ត ទាំងពីរ ដោយបានអនុវត្តតាមស្មារតី នៃកិច្ចព្រមព្រៀង និងកំណត់ហេតុ ដែលបានព្រមព្រៀង និងឯកភាពគ្នាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥កន្លងមក។ ជាលទ្ធផលនៃកិច្ចសហ ប្រតិបត្តិការ បាន រុករកឃើញនូវអដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីសម័យសង្គ្រាម នៅក្នុងភូមិសាស្ត្រ ខេត្តរតនគិរី រហូតដល់ ០៨ អដ្ឋិធាតុ ហើយនឹងត្រៀមរៀបចំពិធីមាតុភូមិនិវត្តន៍ នាពេលខាងមុខ។

ក្នុងនាមប្រជាពលរដ្ឋក្នុងខេត្ត សូមចងចាំជានិច្ចចំពោះឧប្បការៈគុណ និងវីរៈភាព ដ៏អង់អាចរបស់អតីតយុទ្ធជនវៀតណាម ដែលបានរួមចំណែកដ៏ធំធេងក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងសូមថ្លែងអំណរគុណចំពោះគណៈកម្មា ធិការប្រជាជនខេត្តហ្សាឡាយ ដែលតែងតែគាំទ្រ និងមានកិច្ចសហប្រតិបត្តិការល្អគ្រប់វិស័យ ជាមួយខេត្តរតនគិរី ទាំងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ មិត្តភាព សាមគ្គី ភាពជាប្រពៃណី ជាពិសេសការអនុវត្តការងាររុករក គាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និង អ្នកជំនាញការវៀតណាម នៅ ក្នុងភូមិសាស្ត្រខេត្តរតនគិរី និងធ្វើមាតុភូមិនិវត្តន៍ និងធ្វើកិច្ច សហប្រតិបត្តិការ មិត្តភាពល្អ នេះជាបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *