ករណីឃើញម៉ូតូជាច្រើនគ្រឿងដឹកឈើឆ្លងកាត់មុខស្នាក់ការឡៅការ បានកក្រើកឡើងវិញគួរឲ្យកត់សម្គាល់
ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីជាពិសេសនៅតំបន់ដែនជម្រកត្រូវគេប្រាប់ថា បានកក្រើកឡើងវិញគួរឲ្យកត់ សម្គាល់។ ជាក់ស្ដែងវីដេអូដែលត្រូវបានថតដោយក្រុមអ្នកសារព័ត៌មាននៅព្រលប់ថ្ងៃទី១៥ខែមករា ឆ្នាំ២០២៦ បាន ឱ្យឃើញអំពីសកម្មភាពនៃការដឹកជញ្ជូនឈើតាមម៉ូតូជាច្រើនគ្រឿង។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ការដឹកជញ្ជូនឈើក្នុងមួយយប់មួយយប់មុនក្រោមពី៣០ទៅ៤០ ម៉ូតូនោះទេ។
តើឈើទាំងនោះត្រូវកាប់ចេញមកពីតំបន់ណា នៅខេត្តមណ្ឌលគិរីមានព្រៃសហគមន៍ ព្រៃក្រុម ហ៊ុនសម្បទានដែលត្រូវអនុញ្ញាតឲ្យកាប់ ឬជាព្រៃស្ថិត នៅក្នុងដែនជម្រកសត្វព្រៃ ដែលត្រូវបានការពារដោយច្បាប់របស់ប្រទេសនេះ ? មិនមានចម្លើយថា ឈើដែលពួកឈ្មួញដឹកតាមម៉ូតូ យ៉ាងសកម្មរាល់យប់នោះ មានប្រភពមកពីណាទេ?

ចម្លើយដែលងាយយល់គឺថា ឈើទាំងនោះត្រូវបានកាប់ចេញពីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី យ៉ាងពិតប្រាកដគឺមិនមែនមកពីខេត្តរតនគិរី ឬខេត្តស្វាយរៀង,ព្រៃវែងនោះឡើយ។ ក្រៅតែពីព្រៃឈើ ដែលស្ថិតនៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃ នៅក្នុងខេត្តមណ្ឌលគិរីមិនមានទីព្រៃផ្សេងទៀតសម្រាប់ឱ្យជនខិលខូចកាប់បំផ្លាញដឹកជញ្ជូនដូចសព្វថ្ងៃនេះទេ?

ពាក់ព័ន្ធទៅនឹងរូបភាពវីដេអូដែលមានចុះការបរិច្ឆេទនិងនិយាមការត្រឹមត្រូវនេះលោក ហាក់ វិបុលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឆ្លើយតបជាមួយគេហទំព័រសំណេរអមតៈ ជាយើងខ្ញុំតាមប្រព័ន្ធ telegramយ៉ាងដូចនេះថា ករណីនេះ ទៅបាត់អស់ហើយចាំខ្ញុំចាត់មន្ត្រីឃ្លាំមើលបន្តទៀត និងចុះស្រាវជ្រាវ ថាតើលួចចូលកាត់ពីដែនកែវសីមា ស្នាក់ការណា រឺដែនភ្នំព្រេច,ស្នាក់ការណា ឃើញករណី នេះទីតាំងថតក្នុងភូមិឡៅការ តាមនិយាមការ មន្ទីរចាត់ អោយក្រុមបង្រ្កាបចល័តចុះពិនិត្យមើលករណីនេះ?
តើពួកឈ្មួញរកស៊ីដឹកឈើតាមម៉ូតូនិងរថយន្តអាចធ្វើដំណើរទៅបានមានពាក់ព័ន្ធជាមួយសមត្ថកិច្ចជំនាញណាខ្លះ? តើករណី នេះមានការឃុបឃិតជាមួយស្ថាប័នជំនាញពាក់ព័ន្ធដែរឬទេ ពីព្រោះស្នាក់ការបរិស្ថាន នៅនឹងច្រមុះនៃការដឹកជញ្ជូនឈើទាំងនេះ? តើក្រសួងបរិស្ថានអាចស្រាវជ្រាវករណីនេះបានឬទេ? ៕