អាជ្ញាធរក្រុងសែនមនោរម្យចែកចង្ក្រានបង្កើនថាមពលឈ្មោះ ព្រៃមាន់ ជូនដល់ប្រជាពលរដ្ឋចំនួន ១ ៣៣៦គ្រួសារ

admin By admin January 17, 2026

ខេត្តមណ្ឌលគិរី ៖  ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដើម្បីចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតំបន់ភូមិភាគឦសាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចែកចង្ក្រានបង្កើនថាមពលឈ្មោះ ព្រៃមាន់ ជូនដល់ប្រជាពលរដ្ឋចំនួន ១ ៣៣៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានចង្ក្រានមួយ ។

ពិធីចែកចង្ក្រានបង្កើនថាមពលនេះ ត្រូវបានរៀបចំធ្វើឡើងនៅបរិវេណសាលាសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ក្រោមវត្តមានលោក ចាន់ធី សុជីវ៉ា តំណាងឯកឧត្តម ហេង រត្នពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសែនមនោរម្យ ឯកឧត្តម សាខុម ប៉ូរិន អគ្គលេខាធិការរង និងជាប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា(CCN) លោក ចាយ ថៃ ប្រធានក្រុមប្រឹក្សាក្រុងសែនមនោរម្យ លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងការចូលរួមពីសំណាក់លោកចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងប្រជាពលរដ្ឋជាច្រើនរូប ៕

Leave a Reply

Your email address will not be published. Required fields are marked *