សកម្មភាពអនុវត្តការងាររបស់ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី
ខេត្តរតនគិរី ៖ នាថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៦នេះ លោក សាយ សាមាន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ញូនខេត្ត បានឲ្យដឹងថា ដូចខាងក្រោម៖

១/ បន្តការងារថែទាំខួបលើកំណាត់ផ្លូវខេត្តលេខ ៣៧៨៧ ចន្លោះ គ.ម ០០+០០០ ដល់ គ.ម ០៦+៨០០ ដោយ
-បន្តការងារ សម្អាតចិញ្ចើមពង្រីកតួថ្នល់
-បន្តការងារស្ថាបនាលូមូលកាត់ទទឹងផ្លូវ
២/ បន្តការងារថែទាំប្រចាំលើកំណាត់ផ្លូវខេត្តលេខ ៣៧៨៣ ដោយបន្តការងារថែទាំបង្គោលបង្ហាញផ្លូវ ចន្លោះ គ.ម ០០+០០០ ដល់ គ.ម ០៥+៦០០
៣/ បន្តការងារថែទាំប្រចាំលើកំណាត់ផ្លូវខេត្តលេខ ៣៧៨១B ដោយបន្តការងារកៀរសម្រួល និង កិនបង្ហាប់ឡើងវិញ ចន្លោះ គ.ម ៥០+០០០ ដល់ គ.ម ៥១+០០០
៤/ បន្តការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ ៧៨ ដោយបន្តការងារស្រោចកៅស៊ូ និង រោយថ្ម ១៩ មម ចន្លោះ គ.ម ១៨៤+០០០ ដល់ គ.ម ១៨៩+៥០០
៥/ ចាប់ផ្តើមការងារ Reseal DBST លើកំណាត់ផ្លូចជាតិលេខ ៧៦ ដោយបន្តការងារកាយស្រទាប់គ្រឹះគ្មានគុណភាពចេញ ចន្លោះ គ.ម ២៥៦+៨៥៥ ដល់ គ.ម ២៦៥+១៨០។






