ឆ្នាំ២០២៥ កម្ពុជាបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងថា ក្នុងឆ្នាំ២០២៥ កម្ពុជាបានបណ្ដេញ ជនបរទេសចំនួន១៣,៥៥៧នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេសបន្ទាប់ពីរកឃើញប្រព្រឹត្ត អំពើល្មើសច្បាប់ផ្សេងៗ។ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឧត្តមសេនីយ៍ឯក សុខ វាសនា…

ក្រុមការងារចំពោះកិច្ច កំពុងមមាញឹក ចុះវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធ ខូចខាតពីការបំផ្លាញរបស់យោធាថៃ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានលើកឡើងថា ក្រុមការងារ ចំពោះកិច្ចដែលរាជរដ្ឋាភិបាល បង្កើតឡើងកាលពីពេលថ្មីៗនេះ កំពុងមមាញឹក ចុះវាយតម្លៃស្ថានភាពជាក់ស្តែង នៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជា-ថៃ ដែលរងផលប៉ះពាល់ ពីការបំផ្លិចបំផ្លាញរបស់ក្រុមយោធាថៃ ។ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦…

ក្រសួងវប្បធម៌ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ

ភ្នំពេញ៖ ក្រសួងវប្បធម៌ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ។

ស៊ីម៉ាក់ បង្ហាញសំណល់ គ្រាប់បែក​របស់ថៃ នៅប្រាសាទព្រះវិហារ

ភ្នំពេញ៖ អគ្គនាយកស៊ីម៉ាក់ ឯកឧត្តម ហេង រតនា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញនូវសំណល់គ្រាប់បែក​របស់ថៃ ដែលបានបាញ់ផ្លោងនិងទម្លាក់ នៅតំបន់ប្រាសាទព្រះវិហារ ក្នុងអំឡុងសង្គ្រាម ថៃឈ្លានពានកម្ពុជា ចាប់ពីថ្ងៃទី៧ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ជាមួយនឹងការបង្ហាញរូបភាព នៃសំណល់គ្រាប់បែក​នេះ ឯកឧត្តម…

ប្រជានេសាទ៤រូប ដែលកងទ័ពជើងទឹកថៃចាប់ខ្លួន បានវិលត្រឡប់មកវិញហើយ

ភ្នំពេញ៖ ប្រជានេសាទ ៤រូប ដែលត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួន កាលពីថ្ងៃទី ខែ៦មករា ឆ្នាំ២០២៦ កន្លងទៅ បានវិលត្រឡប់មក វិញហើយ ក្រោយការសម្របសម្រួលពីអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ។ សូមជម្រាបថា កងទ័ពជើងទឹកថៃបានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ នេសាទនៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា…

មនុស្សយ៉ាងតិច ១៩២ នាក់ស្លាប់ក្នុងបាតុកម្មនៅអ៊ីរ៉ង់ ខណៈការបង្ក្រាបឈានដល់កម្រិត «សម្លាប់រង្គាល»

តេហេរ៉ង់៖ ក្រុមសិទ្ធិមនុស្សបានប្រកាសនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ១៩២នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលពីរសប្តាហ៍នៃការតវ៉ាប្រឆាំងរដ្ឋាភិបាល និងវិបត្តិសេដ្ឋកិច្ចនៅអ៊ីរ៉ង់។ តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងគំហុកពីចំនួន ៥១នាក់ដែលបានរាយការណ៍ពីមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅន័រវែស បានព្រមានថាចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារការកាត់ផ្តាច់អ៊ីនធឺណិតទាំងស្រុងជាង ៦០ម៉ោងមកហើយ ដែលធ្វើឱ្យពិបាកក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន។ ការតវ៉ាដែលដំបូងឡើយបង្កឡើងដោយការខឹងសម្បារនឹងថ្លៃចំណាយក្នុងការរស់នៅ ឥឡូវនេះបានវិវត្តទៅជាចលនាប្រឆាំងនឹងរបបដឹកនាំសាសនាដែលកាន់អំណាចតាំងពីឆ្នាំ១៩៧៩។ នេះត្រូវបានគេមើលឃើញថា…

មន្រ្ដីជំនាញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលសម្រេចបានប្រមាណ ៦០%

នៅថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន…

ពលរដ្ឋលើកឡើងថាពួកខ្ញុំមិនសុំទ្រព្យ មិនសុំលុយសុំតែផ្លូវរស់.

ពលរដ្ឋលើកឡើងថាពួកខ្ញុំមិនសុំទ្រព្យ មិនសុំលុយសុំតែផ្លូវរស់.ខេត្តរតនគីរី ៖ ពលរដ្ឋក្រីក្រ នៅភូមិកញ្ជូន ស្រុកវើនសៃ កំពុងរស់នៅក្នុងស្ថានភាពដូចជាមនុស្សឈរ​នៅមាត់ជ្រោះជីវិត ក្រោយពីសកម្មភាពកាយរកមាសដោយដៃ ដែលជាមុខរបរចុងក្រោយសម្រាប់ចិញ្ចឹមឆ្នាំងបាយ ត្រូវបានអាជ្ញាធរចុះបិទ។ពួកគាត់មិនមែនជាអ្នកមាន មិនមែនជាអ្នករកស៊ីធំដុំ មិនមានម៉ាស៊ីន មិនមានគ្រឿងចក្រ។ អ្វីដែលពួកគាត់មាន គឺតែដៃទទេ ឆាងម៉ាងចាស់ៗ និងកម្លាំងកាយសាច់ដុំ ដើម្បីរកប្រាក់តិចតួច សម្រាប់បំពេញពោះកូន និងជីវិតមួយថ្ងៃទៅមួយថ្ងៃ។«រកព្រឹក…

ប្រធានក្រុមការងារចំពោះកិច្ច បន្តដឹកនាំក្រុមការងារជំនាញចុះវាយតម្លៃការខូចខាត ដោយការឈ្លានពានរបស់ថៃនៅភូមិព្រៃចាន់ និងភូមិសាស្រ្តនានាក្នុង ខេត្តបន្ទាយមានជ័យ។

ប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋកំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលជំរំភៀសសឹក, ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតមួយចំនួន ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់សមរភូមិភូមិព្រៃចាន់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។…

ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង នៅទូទាំងប្រទេស សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។ ក្រសួងការងារ បានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមករាថា ឱកាសការងារចំនួន ៨៣ ៦៨៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូន ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូន អតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ឱកាសការងារទាំងនោះ…