ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមតំណាងប្រធានាធិបតី បានគោរពជម្រាបជូនសម្តេចធិបតីថា…
ឯកឧត្តម ប៉ែន បូណា ៖ កម្ពុជា-ថៃ ប្រើប្រាស់ UNCLOS ដោះស្រាយព្រំដែនសមុទ្រ ត្រួតស៊ីគ្នា
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា កម្ពុជា-ថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា ។ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម…
រដ្ឋមន្រ្តីក្រសួងមុខសាធារណៈ ផ្តួចផ្តើមបង្កើត «បណ្តាញអគ្គលេខាធិការ» ដើម្បីសម្រួលទំនាក់ទំនងការងាររវាងក្រសួង ស្ថាប័ន
ភ្នំពេញ៖ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងអភិបាលកិច្ចក្នុងវិស័យរដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមបង្កើត យន្តការថ្មីមួយ ដែលមានឈ្មោះថា បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។ យន្តការនេះត្រូវបានរំពឹងថា នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការសម្របសម្រួលការអនុវត្តមុខងារគាំទ្រ និងជំរុញការចូលរួមអនុវត្តការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ យន្តការថ្មីនេះ មានវិសាលភាពអនុវត្តគ្របដណ្ដប់ចំពោះ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ…
តុលាការពាណិជ្ជកម្មអាមេរិក សម្រេចថាពន្ធគយជាសកល ១០ភាគរយរបស់លោក ត្រាំ ខុសច្បាប់
វ៉ាស៊ីនតោន៖ តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចថាការដាក់ចេញការយកពន្ធគយជាសកល ១០ភាគរយ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែកុម្ភៈកន្លងទៅ ធ្វើឡើងដោយខុសច្បាប់។ កាលពីខែកុម្ភៈកន្លងទៅ លោក ត្រាំបានប្រើប្រាស់ផ្នែក១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកដំឡើងការយកពន្ធគយ រយៈពេល ១៥០ថ្ងៃ ដើម្បីដោះស្រាយ ឱនភាពពាណិជ្ជកម្ម។…
សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីប្រាព្ធពិធីអបអរសាទរខួបលើកទី១៦៣ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភា២០២៦
មណ្ឌលគិរី៖ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ៖ បន្តរួមកម្លាំង ដើម្បីមនុស្សធម៌ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ្ញា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ឯកឧត្តម ថង…
កម្ពុជា និងតួកម៉ានីស្ថាន គ្រោងនឹងចុះ MoU លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នាពេលឆាប់ៗ ខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែឧសភា ឆ្នំា២០២៦ បានអនុញ្ញាតជូនឯកឧត្តម AHMET Gurbanov អនុរដ្ឋមន្ត្រីក្រសួងការបរទេសតួកម៉ានីស្ថាន អមដោយឯកឧត្តម MUHAMMETNYYAZ Mashalov អគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា (មាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង…
Thaksin ត្រូវបានដោះលែងចេញពីពន្ធនាគារ ប៉ុន្តែតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការរយៈពេល៤ខែ
បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារ អស់រយៈពេល ៨ខែ ក្រោយតុលាការរកឃើញថា រូបលោកបានប្រព្រឹត្តកំហុសដោយស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីគេចវេសការអនុវត្តទោសជាប់ឃុំក្នុងពន្ធនាគារ។ ក្រោយចេញពន្ធនាគារ លោក Thaksin ត្រូវបានតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការ…
រឿងដូចគ្នា…តែច្បាប់មិនដូចគ្នា! ឆ្នាំ២០២២ ចុះវាស់ភ្លាម គ្មានយោគយល់…ដល់ឆ្នាំ២០២៦ របង សង់ចូលអូរពិត តែជំនាញសម្ងំស្ងៀម, ខ្លាចអំណាចលោកផ្កាយ…ឬអំណាចណាធំជាងច្បាប់?
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ករណីហ៊ុមព័ទ្ធយកដីអូរកំពុងផ្ទុះការចាប់អារម្មណ៍ និងបង្កជាសំណួរយ៉ាងខ្លាំងពីមហាជននៅខេត្តមណ្ឌលគិរី ក្រោយមានការទម្លាយថា របងដ៏ស្កឹមស្កៃមួយកន្លែង ស្ថិតនៅចំណុចអូរតាឆាង សង្កាត់ស្ពានមានជ័យ ត្រូវមន្ត្រីជំនាញពាក់ព័ន្ធទទួលស្គាល់ថា ពិតជាសង់រំលោភចូលលើដីចំណីអូររដ្ឋពិតប្រាកដ។ អ្វីដែលធ្វើឲ្យមហាជនហួសចិត្ត និងផ្ទុះការរិះគន់នោះគឺ រហូតមកដល់ពេលនេះគ្រាន់តែចុះពិនិត្យអស់រយៈពេល១ខែហើយ មិនទាន់ឃើញអាជ្ញាធរ ឬមន្ត្រីជំនាញណាម្នាក់ ហ៊ានអនុវត្តវិធានការផ្លូវច្បាប់ ឬហ៊ានប៉ះពាល់ទៅលើសំណង់នោះនៅឡើយទេ។ ប្រជាពលរដ្ឋជាច្រើន…
កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអាហារពេលព្រឹកការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ…
ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jude Aguilar ប្រធាសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (PCCI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ…