រឿងដូចគ្នា…តែច្បាប់មិនដូចគ្នា! ឆ្នាំ២០២២ ចុះវាស់ភ្លាម គ្មានយោគយល់…ដល់ឆ្នាំ២០២៦ របង សង់ចូលអូរពិត តែជំនាញសម្ងំស្ងៀម, ខ្លាចអំណាចលោកផ្កាយ…ឬអំណាចណាធំជាងច្បាប់?

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ករណីហ៊ុមព័ទ្ធយកដីអូរកំពុងផ្ទុះការចាប់អារម្មណ៍ និងបង្កជាសំណួរយ៉ាងខ្លាំងពីមហាជននៅខេត្តមណ្ឌលគិរី ក្រោយមានការទម្លាយថា របងដ៏ស្កឹមស្កៃមួយកន្លែង ស្ថិតនៅចំណុចអូរតាឆាង សង្កាត់ស្ពានមានជ័យ ត្រូវមន្ត្រីជំនាញពាក់ព័ន្ធទទួលស្គាល់ថា ពិតជាសង់រំលោភចូលលើដីចំណីអូររដ្ឋពិតប្រាកដ។ អ្វីដែលធ្វើឲ្យមហាជនហួសចិត្ត និងផ្ទុះការរិះគន់នោះគឺ រហូតមកដល់ពេលនេះគ្រាន់តែចុះពិនិត្យអស់រយៈពេល១ខែហើយ មិនទាន់ឃើញអាជ្ញាធរ ឬមន្ត្រីជំនាញណាម្នាក់ ហ៊ានអនុវត្តវិធានការផ្លូវច្បាប់ ឬហ៊ានប៉ះពាល់ទៅលើសំណង់នោះនៅឡើយទេ។ ប្រជាពលរដ្ឋជាច្រើន…

កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអាហារពេលព្រឹកការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ…

ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jude Aguilar ប្រធាសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (PCCI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ…

កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត

ភ្នំពេញ៖ រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប,…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានារបស់ខេត្តកំពត និងខេត្តកែប

កំពត៖ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទី និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាល​ជាមួយ​​ក្រុម​​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា​ជុំវិញ​ខេត្តកំពត និងខេត្តកែប។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា…

រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល​ និងអភិបាល​ខេត្តរតនគិរី ចុះពិនិត្យជាក់ស្តែងទីតាំងគម្រោងសាងសង់អាកាសយាន្តដ្ឋានថ្មី

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តឹក សាលី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យជាក់ស្តែងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានថ្មី។ ក្រុមការងារខាងលើនេះ មានការចូលរួមពីអភិបាលរងខេត្ត. តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ. អាជ្ញាធរស្រុកលំផាត់ ព្រមទាំងមានអ្នកជំនាញការបរទេសផងដែរ។ សូមបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ…

តុលាការ​ ចោទប្រកាន់ស្រ្តី លួចនាំចូលទុរេនពីថៃ ពីបទ លួចនាំចូលទំនិញគេចពន្ធ

ភ្នំពេញ ៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ លឿន សាក់ឡែន ដែលជាស្រ្តីម្នាក់លួចចូលនាំទុរេន ពីប្រទេសថៃ ពីបទការលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារ តំបន់អូររំដួល ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃ៨ ឧសភានេះ បានឱ្យដឹងថា ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ…

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធី បើកកិច្ចប្រជុំកំពូលអាស៊ាន នៅហ្វីលីពីន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ។…

មេគយបញ្ជា ឱ្យទប់ស្កាត់ការនាំចូលទុរេនថៃមកកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានដាក់បញ្ជាឱ្យមន្ត្រីគយតាមច្រកព្រំដែន ទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូលផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាមផងដែរ។ នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា ដោយឡែក ចពោះការនាំចូលផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសដទៃ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារលិខិតលេខ…

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ

ហ្វីលីពីន៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។…