សម្តេចធិបតី ដាក់បទបញ្ជាដល់សមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធ បន្តបង្ក្រាបបទល្មើស Scam Online ដោយគ្មានបង្អង់ដៃឡើយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើស Scam Online ដោយគ្មានបង្អង់ដៃឡើយ។ យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត…

ជប៉ុន ផ្ដល់ឥណទានហិរញ្ញប្បទាន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ ប្រមាណ ៤៦លានដុល្លារ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្ដល់ឥណទានហិរញ្ញប្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ…

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ ស្តីពី កាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី កាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា…

តម្លៃប្រេងឥន្ធនៈ ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦៖ សាំងធម្មតា ៥០០០រៀល និងម៉ាស៊ូត ៥៤០០រៀលក្នុង១លីត្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ * ប្រេងសាំង ៥០០០ រៀល/លីត្រ* ប្រេងម៉ាស៊ូត ៥៤០០ រៀល/លីត្រ

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ របស់ក្រុមលេខាធិការដ្ឋាន RBC

ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជនថា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការ របស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅច្រកអន្តរជាតិជាំ-សាង៊ាំ…

សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥ នៅវិមានសន្តិភាព។ របៀបវារៈសំខាន់ៗ ទាំង៥នោះ មាន៖ ១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩…

កម្ពុជា បន្តតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់ របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ដែល មានអត្ថន័យសង្ខេបដូចខាងក្រោម៖ ស្របតាមលិខិតផ្លូវការ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តធ្វើការតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន…

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG…

កម្ពុជា ស្វាគមន៍ចំពោះការដោះលែងអ្នកជាប់ឃុំឃាំងជាង ៤,០០០នាក់ នៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ កម្ពុជា បានស្វាគមន៍ចំពោះការដោះលែងអ្នកជាប់ឃុំឃាំង ក្រោមសេចក្តីសម្រេចដែលចេញដោយប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយបានលើកលែងទោសបុគ្គលជាង ៤.០០០នាក់ រួមទាំងអតីតប្រធានាធិបតី លោក U Win Myint ព្រមទាំងការបន្ធូរបន្ថយទោសដល់លោកស្រី Aung San Suu…

កម្ពុជា-ចិន ប្តេជ្ញារួមគ្នាពង្រឹងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ 

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជានិងចិន ភាគីទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញារួមគ្នា ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ  កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ នេះយោងតាមសំណេររបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី២២ ខែមេសា…