ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ចេញថ្លៃដឹកពលរដ្ឋទៅស្រុកកំណើត ថ្ងៃចូលឆ្នាំខ្មែរ ចំណាយថវិកាប្រមាណ ៣លានដុល្លារ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជា៣លានដុល្លារសម្រាប់ចេញថ្លៃធ្វើដំណើរឱ្យប្រជាពលរដ្ឋទៅលេងស្រុកកំណើតនាឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមេសា ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលជួយចេញថ្លៃ ធ្វើដំណើរជូនប្រជាពលរដ្ឋប្រមាណ ៣លានដុល្លារ ក្នុងពេលចូលឆ្នាំថ្មី…

​ប្រជាពលរដ្ឋ ​១១៩ ៤៩០នាក់ បានជិះរថយន្តក្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់​ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ​ ដើម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ក្នុង​រយៈពេល​៦ថ្ងៃ​ ពីថ្ងៃទី​១២-១៧​ ខែមេសា​ ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន​ អាចយកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ​ រួមទាំងការធ្វើបុណ្យទានផងដែរ។ ជាលទ្ធផលមាន​ប្រជាពលរដ្ឋ​ចំនួន​១១៩ ៤៩០នាក់​ បាន​ជឿទុកចិត្ត និងមកទទួល​សេវា​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​​ បានកើនឡើង​ចំនួន​ ៣៣…

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីអភិវឌ្ឍវិស័យការងារ និងការកសាងធនធានមនុស្ស

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីការលើកកម្ពស់សិទ្ធិពលករ និងពីការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម…

គុយបា ប្តេជ្ញាពង្រឹងទំនាក់ទំនងការទូត សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ពង្រីកសម្ព័ន្ធភាពក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគជាមួយកម្ពុជា

ភ្នំពេញ៖ លោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ព្រាដា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានបញ្ជាក់ជា ថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលគុយបា ក្នុងការពង្រឹងទំនាក់ទំនងការទូត សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា។ ការចេញមកបញ្ជាក់បែបនេះរបស់មន្ត្រីការទូតគុយបា បានធ្វើឡើងនៅចំពោះមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីតាំងពិព័រណ៍រូបថត…

ឯកឧត្តម ប៉ែន​ បូណា ៖ ការបន្តនិរន្តរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទ នៃការការពារបូរណភាពទឹកដី រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្ម

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ការបន្តនិរន្តរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទ នៃការការពារបូរណភាពទឹកដី រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយរបស់ខ្លួន។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែមេសា ឯកឧត្តម ប៉ែន បូណាបានលើកឡើងថា សម្រាប់ការបន្តនិរន្តរភាព…

កក្រើកក្រុងសែនមនោរម្យ ករណីលោកធំធ្វើរបងរំលោភយកដីអូរ ជាសម្បត្តិរដ្ឋ អាជ្ញាធរចេញលិខិតផ្អាកសំណង់…

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២១ខែមេសា ឆ្នាំ២០២៦ ករណីដ៏ក្តៅគគុកដែលកំពុងធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង ពាក់ព័ន្ធការសាងសង់របងថ្មធំស្កឹមស្កៃ លើដីចំណីអូរ គ្រប់ហ៊ុំព័ទ្ធយកអូរ នៅចំណុចអូរស្ពានតាឆាង ភូមិដើមស្រល់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ពេលនេះអាជ្ញាធរបានចាប់ផ្តើមចេញវិធានការហើយ។នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគាល់សួរសុខទុក្ខព្រះមហាក្សត្រ, ព្រះរាជសុខភាពព្រះអង្គបានប្រសើរច្រើន

ប៉េកាំង, ចិន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ (ម៉ោងនៅក្រុងប៉េកាំង) សម្តេច បានចូលគាល់សួរសុខទុក្ខព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នៅក្នុងមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។ សម្តេចតេជោ បានបញ្ជាក់ថា…

ក្រសួងការងារ និង KOICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា” នារសៀលថ្ងៃទី២០ ខែមេសា…

រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នឹងមានជំនួបជាមួយគ្នា នៅល្ងាចថ្ងៃទី២២ ខែមេសា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) នឹងមានជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងកិច្ចប្រជុំលើកដំបូង…

ជនបរទេស ១,១៧៥នាក់ មាន ២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជា បន្ទាប់ពីប្រព្រឹទ្ធបទល្មើស

ភ្នំពេញ ៖ ពីថ្ងៃទី ១២ដល់ទី១៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,១៧៥នាក់…