កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។…

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល កំពុងបន្តតាមដានសកម្មភាពកងកម្លាំងថៃ ដណ្តើមកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់សកម្មភាពនានា របស់កងកម្លាំងថៃនៅគ្រប់ទីតាំងដែលពួកគេបានដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា យោធាថៃបានពង្រឹងការកាន់កាប់ដោយខុសច្បាប់ដោយរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងទីតាំងមួយចំនួនដែលពួកគេដណ្តើមកាន់កាប់ដោយកម្លាំងយោធាកាលពីក្នុងអំឡុងខែធ្នូ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់, ការវះកាត់រួចរាល់ ព្រះអង្គបានដឹងព្រះកាយវិញហើយ

ប៉េកាំង, ចិន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រួមជាមួយកូនប្រុស​ពីរ​នាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។ សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់តាមហ្វេសប៊ុកថា ​ការវះកាត់របស់គ្រូពេទ្យចិន ថ្វាយ​ចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ពេលនេះព្រះក​រុ​ណា​​ព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ។ ពេលនេះគ្រូពេទ្យ​កំពុង​តាមដាន​ដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។…

ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីប្រកាសអំពីស្ថានភាពនៃព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាប ស្ថានភាពនៃព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការព្យាបាលព្រះរោគដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយនាថ្ងៃដដែល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន…

សម្ដេចធិបតី ថ្លែងអំណរគុណអាជ្ញាធរ បានចូលរួមថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ មកលេងកម្សាន្តនៅសួនសាធារណៈ អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានផ្តល់សហការ និង ចូលរួមថែរក្សាសន្តិសុខ និងបង្កលក្ខណៈយ៉ាងល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋ មកលេងកម្សាន្តនៅសួនសាធារណៈ អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ សួនសាធារណៈអតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ត្រូវបានដាក់ឱ្យចូលលេងកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ…

កម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់ថៃ ក្នុងការពង្រឹងការកាន់កាប់ ដោយខុសច្បាប់បន្ថែមទៀត រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងជាច្រើន។ សកម្មភាពទាំងនេះក៏ជាការរំលោភ លើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការ សហប្រជាជាតិ…

ភ្ញៀវទេសចរជាតិ និងទេសចរបរទេសជាង ២១លាននាក់ បានដើរលេងកម្សាន្តនៅតាមរាជធានី-ខេត្តទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងទេសចរបរទេស សរុបចំនួនជាង ២១លាននាក់ បានដើរលេងកម្សាន្តនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស។ ក្រសួងទេសចរណ៍ឱ្យដឹងថា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ ២១,០៩២,៤៤៦ នាក់ ក្នុងរយៈពេលបីថ្ងៃចំនួននេះរួមមាន៖– ទេសចរជាតិស្នាក់នៅប្រមាណ ១,១៤៥,៤៥០ នាក់–…

អ៊ីរ៉ង់ ប្រកាសបើកច្រកសមុទ្រហ័រមូសឡើងវិញ ខណៈ ត្រាំ រំពឹងថាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនឹងកើតមានឆាប់ៗ

អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានប្រកាសថា ច្រកសមុទ្រហ័រមូសត្រូវបានបើកឱ្យដំណើរការឡើងវិញហើយ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅប្រទេសលីបង់។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហាញក្តីរំពឹងថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗ ទោះបីជាពេលវេលាជាក់លាក់នៅមិនទាន់ច្បាស់លាស់ក៏ដោយ។ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X លោក…

តម្លៃប្រេងឥន្ធនៈបន្តធ្លាក់! ប្រេងសាំង តម្លៃ ៤ ៩៥០រៀល ក្នុងមួយលីត្រ ប្រេងម៉ាស៊ូត តម្លៃ ៥ ៧០០រៀល ក្នុងមួយលីត្រ

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈ សម្រាប់លក់តាមស្ថានីយប្រេង បានបន្តធ្លាក់ចុះ។ យោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ រហូតដល់មានការជូនដំណឹងជាថ្មីនោះ ប្រេងសាំង មានតម្លៃ ៤ ៩៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ ៥ ៧០០រៀល ក្នុងមួយលីត្រ។

អតីតស្នងការរងខេត្តកណ្ដាលឈ្មោះ អុល ប៊ុណ្ណា ត្រូវឃាត់ និងឃុំខ្លួន ពាក់ព័ន្ធករណីកំហែងយកប្រាក់ជាង ៣ម៉ឺនដុល្លារ ពីជនជាតិចិន នៅក្រុងសំពៅពូន

ចេញផ្សាយ ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៦  ខេត្តកណ្ដាល ៖ សមត្ថកិច្ចក្រុងសំពៅពូន ខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ពាក់ព័ន្ធករណីគំរាមកំហែងយកប្រាក់ពីជនរងគ្រោះជាជនជាតិចិន នៅក្នុងទីតាំងការដ្ឋានសំណង់មួយ ស្ថិតក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន។យោងតាមរបាយការណ៍ របស់ជនរងគ្រោះឈ្មោះ XIONG PAN ភេទប្រុស…