១៥ថ្ងៃ នគរបាលជាតិ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌជាង ១៥០នាក់ បញ្ជូនទៅតុលាការ!

ភ្នំពេញ៖ នារយៈពេលកន្លះខែមកនេះ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន១០៧ករណី ឃាត់ខ្លួនជនសង្ស័យសរុប១៥៣នាក់ កសាងសំណុំរឿង បញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលកន្លះខែនោះ មានជាអាទិ៍ បទល្មើសអំពើហិង្សា ឆបោក…

ស្រីលង្កា កាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃ/សប្តាហ៍ ដោយសរវិបត្តិប្រេងសាំងធ្ងន់ធ្ងរ

បរទេស៖ ស្រីលង្កា ក្លាយជាប្រទេសអាស៊ីចុងក្រោយគេបង្អស់​ ដែលចាត់វិធានការទប់ទល់នឹងវិបត្តិប្រេងសាំងធ្ងន់ធ្ងរ ដោយប្រទេសនេះ សម្រេចកាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។ លោក Prabath Chandrakeerthi អគ្គស្នងការនៃសេវាសារវន្តនិយាយថា ស្ថាប័នរដ្ឋនឹងដំណើរការត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃពុធនេះទៅ។ វិធានការសន្សំសំចៃថ្មីនេះ ក៏នឹងត្រូវអនុវត្តចំពោះសាលារៀន និងសាកលវិទ្យាល័យផងដែរ ហើយនឹងត្រូវបន្តអនុវត្តដោយគ្មានកំណត់ពេល។ ទន្ទឹមនោះ រដ្ឋាភិបាលទីក្រុងកូឡុំបូ ក៏ស្នើឲ្យផ្អាករាល់ពិធីបុណ្យសាធារណៈទាំងអស់ ហើយសុំឲ្យមន្ត្រីរដ្ឋការ ធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។ យ៉ាងណា តាមការឲ្យដឹងពីលោក Chandrakeerthi, សេវាសារវន្ត រួមមានមន្ទីរពេទ្យ កំពង់ផែ…

តម្លៃប្រេងសម្រាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញតារាង តម្លៃប្រេងសម្រាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ ដោយក្នុងនោះ សាំង = ៥,៥០០រៀល និងម៉ាស៊ូត = ៦,៥៥០រៀល។

អ៊ីស្រាអែលប្រកាសផែនការធ្វើសង្គ្រាមយ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ខណៈបន្តវាយប្រហារអ៊ីរ៉ង់កានតែខ្លាំងក្លា

ហ្សេរុយសាឡឹម៖ អ៊ីស្រាអែលបានប្រកាសនៅថ្ងៃចន្ទថា ខ្លួនមានផែនការលម្អិតសម្រាប់បន្តធ្វើសង្គ្រាមយ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ខណៈយោធារបស់ខ្លួនបានទម្លាក់គ្រាប់បែកលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីយប់មិញ។ ស្របពេលជាមួយគ្នានេះ ការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ក៏បានបិទអាកាសយានដ្ឋានឌូបៃជាបណ្តោះអាសន្ន និងវាយប្រហារកន្លែងប្រេងសំខាន់មួយនៅអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ។ សង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ឥឡូវនេះកំពុងឈានចូលសប្តាហ៍ទី៣ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ។ ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវឆ្លងកាត់សម្រាប់ប្រេង និងឧស្ម័ន ២០ភាគរយ នៃពិភពលោក បានរុញច្រានតម្លៃប្រេងឱ្យឡើងថ្លៃ…

អភិបាលខេត្តកំពត ៖ វិវាទដីធ្លីនឹងថយចុះ ឬបញ្ចប់ទាំងស្រុង ក្រោយប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិបញ្ជាក់ដីស្របច្បាប់រៀងៗខ្លួន

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្រោយពីមានការវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរួចរាល់នោះ វិវាទដីធ្លី នឹងមានការថយចុះ ព្រោះពលរដ្ឋគ្រប់គ្នាមានបណ្ណកម្មសិទ្ធិដែលបញ្ជាក់ថា «ដីរបស់បងប្អូនជាដី ស្របច្បាប់ ពុំអាចមាននរណាមករំលោភបំពានបាននោះទេ»។ ថ្លែងក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង…

ឯកឧត្តម ប៉ែន បូណា៖ កម្លាំងមហាសាមគ្គី ដើម្បីបុព្វហេតុជាតិ ពិតជាមានទំហំធំធេង និងខ្លាំងក្លាក្រៃលែង

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាក្រៃលែង ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា…

កសិករនៅស្រុកកែវសីមា កំពុងមមាញឹកក្នុងការប្រមូលផលស្វាយចន្ទី ក្រោយតម្លៃហក់ឡើងចាប់ពីតម្លៃ ៥,០០០រៀល ទៅ៧,០០០រៀល ក្នុងមួយគីឡូក្រាម

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរឃុំស្រែខ្ទុម ស្រុកកែវសីមា បានជំរុញដល់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដាំដុះ និងថែទាំដំណាំស្វាយចន្ទី ដ្បិតតម្លៃទីផ្សារ នាដើមឆ្នាំ២០២៦នេះ កំពុងមានសន្ទុះកើនឡើងខ្លាំង។ លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម បានមានប្រសាសន៍លើកទឹកចិត្តដល់កសិករថា ក្នុងនាមអាជ្ញាធរឃុំ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ថ្វីត្បិតតែអាកាសធាតុឆ្នាំនេះមានការប្រែប្រួល ប៉ុន្តែតម្លៃទីផ្សារដែលកំពុងហក់ឡើងខ្ពស់នេះ គឺជាឱកាសមាសសម្រាប់បងប្អូន។ ដូច្នេះ…

ជនជាតិចិន ៥០០នាក់ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធករណី Online Scams

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦​ ជន​ជាតិចិនសរុបចំនួន៥០០នាក់ (ស្រី១៣នាក់) ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា​ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារ​អាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសកងកេង (ខេត្តព្រះសីហនុ) ៕

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Milton Dick ក្នុងការអនុញ្ញាតអោយមានជំនួបសម្តែងការគួរសមនេះឡើង…

រដ្ឋមន្រ្តី ហួត ហាក់៖ កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful…