រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១១ ខែកក្កដា រៀងរាល់ឆ្នាំ ជា «ទិវាជាតិប្រជាជន»

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានចេញអនុក្រឹត្យ ដោយកំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាថ្ងៃ «ទិវាជាតិប្រជាជន»។ ការរៀបចំឱ្យមាន ទិវាជាតិប្រជាជន ក្នុងគោលបំណងរំឭកដល់ ជនរួមជាតិទាំងអស់ឱ្យបន្តផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងសង្គមជាតិមួយ ប្រកបដោយភាពធន់ប្រជាជន និងប្រកបដោយសុខដុមរមនា។ គ្រប់ក្រសួង ស្ថាប័ន…

សម្តេចបវរធិបតី៖ ការផ្ទេរទណ្ឌិតជាក្មេងទំនើងទៅជួយការងារកងទ័ពជួរមុខ ក្នុងបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ដោយបានឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំនិងបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗដែលសមស្រប ដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្ម។ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង…

ទណ្ឌិតជាក្មេងទំនើងជិត ៨០០នាក់ ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ ដើម្បីគាំទ្រ ដល់កម្លាំងជួរមុខ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្ទេរទណ្ឌិតជាក្មេងទំនើង ចំនួន ៧៩០នាក់ ទៅអនុវត្តទោសបន្ត នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា…

អគ្គនាយកដ្ឋានជលផល ប្រកាសបិទរដូវនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា

ភ្នំពេញ៖ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសបិទរដូវនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងតំបន់គ្រប់គ្រងជលផលទឹកសាប។ ក្នុងសេចក្ដីប្រកាសព័ត៌មានពីការបិទរដូវនេសាទ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ដូចខាងក្រោម៖ – ចាប់ពីថ្ងៃទី១ ខែមិថុនា…

ក្រពើភ្នំ ត្រូវបានលែង ចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រ ការស្តារប្រភេទសត្វនៅកម្ពុជា

មណ្ឌលគីរី ៖ អង្គការ WWF-កម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០…

រដ្ឋមន្រ្តីការពារជាតិ៖ កាតព្វកិច្ចយោធា មិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសក្នុងការចូលរួមការពារជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា យុវជនជាប់កាតព្វកិច្ចយោធា មិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសរបស់ពួកគេក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬមានសត្រូវឈ្លានពាន។ នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា ក្រៅពីនេះ យុវជនជាប់កាតព្វកិច្ចយោធា នឹងទទួលបានការបណ្ដុះបណ្ដាល…

កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនប្រមាណ ២២២លានដុល្លារ ក្នុងខែមេសា

ភ្នំពេញ ៖ ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមានចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារ និងអាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ មានគម្រោង វិនិយោគចំនួន ២៣គម្រោង…

សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ត្រូវបានព្រឹទ្ធសភា អនុម័តឱ្យយោបល់ឯកភាពទាំងស្រុង

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ដែលមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់២៥ឆ្នាំ ដែលត្រូវអនុវត្តកាតព្វកិច្ចយោធា មានរយៈពេល ២៤ខែ ត្រូវបានអង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការបោះឆ្នោត បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលពន្ធដារ

ភ្នំពេញ៖ ឆ្លងកាត់ការគិតគូរដ៏ល្អិតល្អន់ម៉ត់ចត់ និងការលំបាកជាច្រើនអគារទីស្នាក់ការ​កណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារដ៏ស្កឹមស្កៃ និងមានភាពប្រណីត ទំនើប ស៊ីវិល័យ ត្រូវ​បានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។ ពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារទីភ្នាក់ងារប្រមូលថវិកាដ៏សំខាន់សម្រាប់ជាតិ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួម​យ៉ាង​​ច្រើន​កុះករពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល…

លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់សហការ ជាមួយរដ្ឋបាលខេត្តរតនគិរី ផ្សព្វផ្សាយ បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មខ្សាច់ ប្រកបដោយការទទួលខុសត្រូវ

ខេត្តរតនគិរី ៖ កិច្ចប្រជុំផ្សព្វផ្សាយ បទដ្ឋានគតិយុត្ត ខាងលើនេះរៀបចំធ្វើឡើង នៅសាលប្រជុំអគារAសាលាខេត្តរតនគិរី ព្រឹកថ្ងែទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង ខេត្តរតនគិរី…