២ថ្ងៃ នៃប្រតិបត្តិការឆែកឆេរ ទប់ស្កាត់ការឆបោកតាមអនឡាញ គណៈបញ្ជាការ ឯកភាពខេត្តរតនគិរី បានត្រួតពិនិត្យជនបរទេស ៦៦១នាក់ លើ១២៤ទីតាំង

ខេត្តរតនគិរី ៖ រយៈពេល២ថ្ងៃ នៃប្រតិបត្តិការទ្រង់ទ្រាយធំឆែកឆេរ ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញ គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៩ ខេត្តរតនគិរី បានចុះត្រួតពិនិត្យទីតាំង សរុបចំនួន ១២៤ ទីតាំង និងបានត្រួតពិនិត្យជនបរទេស សរុបចំនួន ៦៦១ នាក់ (ស្រី ១៤ នាក់)។…

មូលនិធិកេរតំណែលតំបន់ទេសភាពបន្តគាំទ្រការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Stefanie Lang នាយិកាប្រតិបត្តិ និងជាប្រធានប្រតិភូ មូលនិធិកេរតំណែលតំបន់ទេសភាព (Legacy Landscapes Fund – LLF) បានវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិរបស់កម្ពុជា ជាពិសេសប្រជាជននៅតាមសហគមន៍មូលដ្ឋាន បានចូលរួមយ៉ាងសកម្មក្នុងការធានាការពារព្រៃឈើប្រកបដោយនិរន្តរភាព។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពេលលោកស្រី និងប្រតិភូរួមជាមួយអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា…

ប្រតិបត្តិការត្រួតពិនិត្យ និងរកឃើញជនបរទេសជិត៣០នាក់ សង្ស័យពាក់ព័ន្ធសកម្មភាពស្គេមអនឡាញ នៅក្នុងស្រុក កែវសីមា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ថ្ងៃទី២២-២៣ខែឧសភាឆ្នាំ២០២៦ ក្រោយកម្លាំងជំនាញ និងក្រសួងពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងរកឃើញជនបរទេសជិត៣០នាក់ ដែលសង្ស័យពាក់ព័ន្ធសកម្មភាពស្គេមអនឡាញ នៅក្នុងស្រុក កែវសីមា ខេត្តមណ្ឌលគិរី បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងចោទជាសំណួរជាច្រើនជុំវិញការគ្រប់គ្រងនៅក្នុងមូលដ្ឋាន។ ករណីជនបរទេសជាច្រើននាក់ស្នាក់នៅ និងធ្វើសកម្មភាពក្នុងមូលដ្ឋានមួយរយៈពេល តើអាជ្ញាធរពាក់ព័ន្ធពិតជាមិនបានដឹងមែន ឬយ៉ាងណា? ខណៈមតិមួយចំនួន ក៏បានលើកឡើងពីការសង្ស័យថា អាចមានការធ្វេសប្រហែស ឬការបិទភ្នែកមិនអនុវត្តច្បាប់ពីសំណាក់មន្ត្រីមួយចំនួនផងដែរ។…

កម្ពុជា-ADB ប្តេជ្ញាពង្រឹងភាពជាដៃគូលើការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារដែលកំពុងវិវត្ត

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញចូលរួមក្នុងពិធី ពិសាអាហារថ្ងៃត្រង់ថ្នាក់រដ្ឋមន្ត្រី ជាមួយលោកស្រី Lisa Wright នាយកប្រតិបត្តិរង និងជាប្រធានគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅភោជនីយដ្ឋាន Zhan Liang នៃអគារវឌ្ឍនៈ។…

វិទ្យាស្ថានកម្ពុជា និងចិនចំនួនបីចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឆិន ស៊ាងរ៉ូ (Chen Xiangru) លេខាធិការគណៈកម្មាធិការបក្សនៃវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី (GTVTC) ព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា រវាងវិទ្យាស្ថាន GTVTC វិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធ…

សម្ដេចធិបតី ចាត់ទុកការលើកលែងលោក កឹម សុខា ជាជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពជា បានឱ្យដឹងថា ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ បន្ទាប់ពី ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញព្រះរាជក្រឹត្យ លើកលែងទោសលោក កឹម សុខា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី២៥ ខែឧសភា…

អ្នកនាំពាក្យសម្តេចតេជោ៖ ការលើកលែងទោសលោក កឹម សុខា ជាគុណធម៌នយោបាយ និងជាស្មារតីផ្សះផ្សារជាតិ

ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ លើកឡើងថា ការលើកលែងទោសលោក កឹម សុខា គឺបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគុណធម៌នយោបាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលជាអ្នកស្នើទៅអង្គព្រះមហាក្សត្រឱ្យមានការលើកលែងទោសចំពោះលោក កឹម សុខា។ លោក ជា…

អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចំនួន៨អដិ្ឋធាតុ នៃខេត្តហ្សាឡាយ ត្រូវបានចុះហត្ថលេខាប្រគល់-ទទួល ត្រៀមធ្វើមាតុភូមិនិវត្តន៍

ខេត្តរតនគិរី ៖ ការចុះហត្ថលេខា ប្រគល់-ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ខាងលើបានធ្វើឡើងនៅ សាលប្រជុំអគារBសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ រវាង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរុករក គាស់លើក អដ្ឋិធាតុខេត្តរតនគិរី និងលោកជំទាវ ង្វៀង…

ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»។ ព្រះរាជក្រមចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រកាសឱ្យប្រើច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១២ ខែឧសភា…

ឧត្តមសេនីយ៍ទោ សាម គឹមអឿន ​ជួបសំណេះ​សំណាលសួរសុខទុក្ខ​យោធិន ​ដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី លោក ឧត្តមសេនីយ៍ទោ សាន គឹមអឿន​ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី យោធភូមិភាគទី១ បានធ្វើជាអធិបតី ក្នុងពិធីសំណេះ​សំណាលសួរសុខទុក្ខ​ចំពោះយោធិន​ដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ចំនួន​ ១២រូប របស់អង្គភាព តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី នៅក្នុងពិធីនោះលោក បានថ្លែងនូវការកោតសរសើរចំពោះវីរៈភាពរបស់យោធិនយើង…