តម្លៃប្រេងឥន្ធនៈបន្តធ្លាក់! ប្រេងសាំង តម្លៃ ៤ ៩៥០រៀល ក្នុងមួយលីត្រ ប្រេងម៉ាស៊ូត តម្លៃ ៥ ៧០០រៀល ក្នុងមួយលីត្រ

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈ សម្រាប់លក់តាមស្ថានីយប្រេង បានបន្តធ្លាក់ចុះ។ យោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ រហូតដល់មានការជូនដំណឹងជាថ្មីនោះ ប្រេងសាំង មានតម្លៃ ៤ ៩៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ ៥ ៧០០រៀល ក្នុងមួយលីត្រ។

អតីតស្នងការរងខេត្តកណ្ដាលឈ្មោះ អុល ប៊ុណ្ណា ត្រូវឃាត់ និងឃុំខ្លួន ពាក់ព័ន្ធករណីកំហែងយកប្រាក់ជាង ៣ម៉ឺនដុល្លារ ពីជនជាតិចិន នៅក្រុងសំពៅពូន

ចេញផ្សាយ ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៦  ខេត្តកណ្ដាល ៖ សមត្ថកិច្ចក្រុងសំពៅពូន ខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ពាក់ព័ន្ធករណីគំរាមកំហែងយកប្រាក់ពីជនរងគ្រោះជាជនជាតិចិន នៅក្នុងទីតាំងការដ្ឋានសំណង់មួយ ស្ថិតក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន។យោងតាមរបាយការណ៍ របស់ជនរងគ្រោះឈ្មោះ XIONG PAN ភេទប្រុស…

កម្លាំងចម្រុះខេត្តមណ្ឌលគីរី បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យ ឃាត់ខ្លួនជនបរទេស២៦២នាក់ ក្នុងនោះមានជនជាតិថៃ៥៨នាក់

ខេត្តមណ្ឌលគីរី ៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគីរី ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបដ៏ធំមួយ ឆ្មក់ចូលឆែកឆេរទីតាំងអគារពាណិជ្ជកម្មចិនមណ្ឌលគិរី របស់ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង ស្ថិតនៅ ក្រុងសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៧៦ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានការសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online…

ការរុករករ៉ែអនាធិបតេយ្យ បន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស

ខេត្តមណ្ឌលគិរី ៖ ការរុករករ៉ែអនាធិបតេយ្យ តែងតែបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមទាំងរបួស និងបាត់បង់អាយុជីវិត។ ជាក់ស្ដែង កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ មានករណីមនុស្សចំនួន ០២ នាក់ បានស្លាប់ដោយសារដីបាក់សង្កត់ នៅចំណុចភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជនរងគ្រោះទី១ ឈ្មោះ…

ព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីក នៅក្រពេញប្រូស្តាត

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ត្រូវគង់ប្រថាប់នៅមន្ទីរពេទ្យបន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេស់នៅពេលនេះបានទេ៕

ត្រីមាសទី១ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ សម្រេចបានទឹកប្រាក់ជិត ១៧លានដុល្លារ កើន១៧%

ភ្នំពេញ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិសម្រេចបានទឹកប្រាក់ជិត ១៧ពាន់លានដុល្លារ កើនឡើង១៧.២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានជាង ១៤ពាន់លានដុល្លារប៉ុណ្ណោះ។ របាយការណ៍បន្ថែមថា រយៈពេល៣ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញមានទឹកប្រាក់ ៨ ០៩៥ ៥៣៥ ០០០ដុល្លារ កើន…

កម្ពុជា បន្ដតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃ ដែលកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់នៅក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងខេត្តបាត់ដំបង និងឧត្ដរមានជ័យតាំងពីខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីការតវ៉ាចំពោះសកម្មភាពរបស់ភាគីថៃរួមមាន៖ -ការលើកដងទង់ជាតិថៃ នៅលើខ្នងទំនប់ខាងកើត នៃអូរទីពីរក្នុងស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦…

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន អញ្ជើញបើក​ការ​ដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួម​គ្នា​បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២។ ពិធីបើកការដ្ឋាននាព្រឹកថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅលើទឹកដី​នៃ​ខេត្ត​តា​កែវ…

ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ទទួលស្វាគមន៍ប្រតិភូនៃកងទ័ពការពារព្រំដែនខេត្តយ៉ាឡាយ ចូលជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តរតនគិរី ៖ ដោយអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកនាំលោក-លោកស្រីស្នងការរង នាយការិយាល័យ ព្រមទាំងមន្ត្រីនគរបាលមួយចំនួនទៀត ដើម្បីទទួលស្វាគមន៍គណៈប្រតិភូនៃកងទ័ពការពារព្រំដែនគោកខេត្តយ៉ាឡាយ ក្នុងគោលបំណងចូលជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់ថ្នាក់នាំ និងមន្ត្រីនគរបាលទាំងអស់…

កម្ពុជា អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥ទៅ២០ភាគរយ ចាប់ពីថ្ងៃទី១៤-២៥ មេសា

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku)T2604 ដែលនាំឱ្យតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥ទៅ២០% ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ…