ក្រុមលេខាធិការ​​ នៃថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ជួបប្រជុំនៅច្រកអន្តរជាតិ ចាំយាម-ហាតលឹក

ភ្នំពេញ ៖ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែន ចន្ទបុរី-ត្រាត ភាគីថៃ នៅវេលាម៉ោង ១៤និង១៧នាទី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិ ចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង…

កម្ពុជា តវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជា

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតវ៉ា យ៉ាងខ្លាំងជាផ្លូវការ ប្រឆាំង នឹងទស្សនកិច្ចត្រួតពិនិត្យ ទីតាំងដោយគ្មានការអនុញ្ញាត របស់អនុព័ន្ធយោធា បរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរ កន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា…

នគរបាលខេត្តមណ្ឌលគិរី បង្រ្កាបជនសង្ស័យចំនួន៤នាក់ ក្នុងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តន៍នូវអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្ត កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រងចំណុចផ្ទះសំណាក់ពេជ្រសំណាង ស្ថិតក្នុងភូមិរង្សី ឃុំស្រែ…

អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ តទៅ

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈឆ្នាំ២០២៦នេះតទៅ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ថា ក្នុងរយៈពេល ១៦០ថ្ងៃ (គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះ ប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ…

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល១២ខែ ឆ្នាំ២០២៥និង ឆ្លងផែនការ ឆ្នាំ២០២៦

ខេត្តរតនគិរី ៖ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំអគារBសាលាខេត្ត រសៀលថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនិងជា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី។កិច្ចប្រជុំមានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ហេរញ្ញិក…

កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani)…

ក្រុមហ៊ុនវីរៈប៊ុនថាំក្លាយជាភ្នាក់ងារដឹកជញ្ជូនបទល្មើសរបស់ឈ្មួញឈើយូរឆ្នាំ ប្រចាំខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រុមមន្ត្រីបានដង្ហើបថា កាលពីចុងខែមករាកន្លងទៅថ្មីៗនេះ គេឆ្មក់ឃាត់បានរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ១គ្រឿង គ្រាដែលរថយន្តនោះ បានចូលទៅដឹកបទល្មើសព្រៃឈើទាំងយប់នៅបរិវេណផ្ទះឈ្មួញឈើចាស់វស្សាម្នាក់ឈ្មោះ ប្រាក់ គា មានទីតាំងក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចថា រថយន្តដែលឃាត់បាននោះម៉ាកHyundai ពណ៌ទឹកក្រូច ចង្កូតឆ្វេង ពាក់ផ្លាកលេខភ្នំពេញ 3G-2483…

កម្ពុជា និងប្រេស៊ីល រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថាន ដោយវិធានការច្បាប់ជាតិ-អន្តរជាតិសម្រាប់មនុស្សជំនាន់ក្រោយ

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការទ្វេភាគី រួមគ្នាប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថាន ដោយអនុលោមតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ គឺជាវិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់នូវការបាត់បង់សត្វព្រៃដោយការជួញដូរ និងការកាប់សម្លាប់សត្វព្រៃ ធនធានធម្មជាតិ និងសកម្មភាពផ្សេងៗដែលធ្វើឱ្យបាត់បង់ និងរេចរិលព្រៃឈើ នៅក្នុងភូមិសាស្រ្តតំបន់ត្រូពិក។ ការលើកឡើងនេះ គឺមាននៅក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកជំទាវ Vivian Loss…

ប្រតិភូស្នងការដ្ឋាននគរបាលខេត្ត​មណ្ឌ​លគិរីអញ្ជើញជួបសំណេះ​សំ​ណាល​សួរ​សុខ​ទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀត​ណាម

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯក​ឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀល ថ្ងៃចន្ទ ១៥កើត ខែ​មាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃ​ទី២ ខែកុម្ភៈ ឆ្នាំ២០​២៦…

កម្ពុជា-ប្រេស៊ីល បេ្ដជ្ញារឹតចំណងមិត្តភាពកាន់តែស៊ីជម្រៅលើគ្រប់វិស័យ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយភាគីទាំងពីរបានបេ្ដជ្ញារឹតចំណងមិត្តភាពកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។…